សេដ្ឋកិច្ច
តម្លៃហាងឆេងមាសនឹងហក់ឡើង ៥000 ដុល្លារ មួយតម្លឹង នៅដំណាច់ឆ្នាំនេះ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា តម្លៃហាងឆេងមាសនឹងហក់ឡើងដល់ ៥០០០ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៥ ប្រសិនបើស្ថានភាពពិភពលោកបន្តស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ ហាងឆេងមាសបានបំបែកកំណត់ត្រាដល់ ៤៨៤០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ ប៉ុន្តែត្រូវបានរំខានដោយអតិផរណា ដោយសារតែនៅខណៈនេះ អត្រាអតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ ដែលធ្វើឱ្យធនាគារកណ្ដាលពិបាកក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។
លោក ឡុង សំណាង បន្ថែមថា៖ «កត្តាសំខាន់បំផុតដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើន ឡើងខ្លាំង គឺពាក់ព័ន្ធជាមួយនឹងទំនុកចិត្ត ទាំងវិនិយោគិន និងធនាគារ ដែលគេមើលឃើញថា ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយគ្រាន់តែទប់ក្នុងការ ការពារអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះ»។

ស្ថានភាពគោលនយោបាយដឹកនាំប្រទេសរបស់អាមេរិក កំពុងជួបប្រទះក្នុងការ Lockdown រដ្ឋាភិបាល ធ្វើឱ្យស្ថានភាពនៅអាមេរិកកំពុងតែច្របូកច្របល់ហើយប្រាក់ដុល្លារថយចុះ ខណៈស្ថានភាពសង្គ្រាមនៅតែបន្ត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


