Connect with us

សេដ្ឋកិច្ច

​តម្លៃមាស​ធ្លាក់​ចុះ​ក្រោម ​៥ ០០០ ​ដុល្លារ​ មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​ក្នុង​ស្រុក​លក់​ចេញ​ក្នុង​តម្លៃ ​៤ ៩២០ ដុល្លារ ក្នុង​មួយ​តម្លឹង​នៅ​ព្រឹក​ថ្ងៃច័ន្ទ ២៧ ខែតុលា ឆ្នាំ ២០២៥ ពោលគឺមានការធ្លាក់ចុះ​ជាង ១០០ ដុល្លារបន្ថែមទៀត ធៀបនឹងសប្ដាហ៍មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​យល់​ឃើញ​ថា ​សញ្ញានៃការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​ធ្វើឱ្យតម្លៃហាសធ្លាក់ចុះ។

​ម្យ៉ាងទៀត ​ធនាគារធំៗនៅលើពិភពលោក ​និងវិនិយោគិន បាន​លក់មាសចេញយកផលចំណេញ ​ក៏ធ្វើឱ្យមាស​ធ្លាក់ចុះមកវិញ ​បន្ទាប់ពី​បានបំបែកកំណត់ត្រាខ្ពស់បំផុតដល់ ​៥ ២៣០ ​ដុល្លារ ក្នុងមួយ​តម្លឹង​កាល​ពីសប្ដាហ៍មុន​។​

​អាជីវករ​លក់មាស​ផ្សារធំថ្មី ​អ្នកស្រី ហ៊ង រីណា ​ប្រាប់​កម្ពុជាថ្មីថា ទោះបីមាសធ្លាក់ចុះបន្តិច ប៉ុន្តែក៏ស្ថិតក្នុងតម្លៃខ្ពស់ដដែល ​ខណៈ​សកម្មភាពទិញ-លក់មាសស្ងប់ស្ងាត់ ​ដោយសារការបារម្ភ​របស់​អតិថិជន។​

​អាជីវកររូបនេះ ​បន្ថែមថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសទិញជាគីឡូ ខណៈគ្រឿង​មាស​លែង​មាន​ជួញដូរហើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម