ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងចំណាយ ៧,៥ ប៊ីលានដុល្លារ សាងសង់ព្រលានយន្តហោះថ្មីខ្នាត 4F
អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់វៀតណាម Gia Binh International Airport គ្រោងនឹងចំណាយការវិនិយោគសម្រាប់ការសាងសង់ប្រមាណ ១៩៦ ទ្រីលានដុង (៧,៥ ប៊ីលានដុល្លារ) ក្រោមកញ្ចប់អនុម័តថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍។

របាយការណ៍ថ្មីរបស់ក្រុមប្រឹក្សាវាយតម្លៃរដ្ឋវៀតណាមម បានបង្ហាញថា អាកាសយានដ្ឋាន Gia Binh ដែលស្ថិតនៅក្នុងខេត្តបាក់និញ (Bac Ninh) និងមានរយៈចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ នឹងអាចទទួលអ្នកដំណើរ ៥០ លាននាក់ និងដឹកទំនិញ ២,៥ លានតោន ក្នុងមួយឆ្នាំៗ នៅឆ្នាំ ២០៥០ ខណៈផែនការចាស់កំណត់ត្រឹមអ្នកដំណើរ ១៥ លាននាក់ និងទំនិញ ១, ៦ លានតោន។
មែនទែនទៅ ការសាងសង់ព្រលានថ្មី បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំមុន ខណៈក្រសួងសំណង់់វៀតណាមម ទើបតែអនុម័តការអាប់់ឌែតគម្រោងចុងក្រោយកាលពីពេលថ្មីៗ។ វាគឺព្រលានស្តង់ដារយក្ស 4F ដែលអាចផ្ទុកយន្តហោះធំៗដូចជា Boeing 777 និង Airbus A330 ជាដើម។

រដ្ឋាភិបាលវៀតណាមចាត់ទុកព្រលានថ្មីនេះ ថាជាច្រកផ្លូវអាកាសចរណ៍របស់តំបន់ភាគខាងជើងសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។ វានឹងមានផ្លូវរត់ចំនួន៤ ដែលមានគម្លាតពីគ្នាយ៉ាងល្អ ដើម្បីងាយស្រួលប្រតិបត្តិការយន្តហោះដាច់ចេញពីគ្នា។
គួរគូសបញ្ជាក់ថា អាកាសយានដ្ឋានសំខាន់បច្ចុប្បន្នរបស់ទីក្រុងហាណូយ គឺអាកាសយានដ្ឋានអន្តរជាតិណយបៃ ដែលមានសមត្ថភាពទទួលអ្នកដំណើរចំនួន ២៥ លាននាក់ក្នុងមួយឆ្នាំ ហើយនឹងត្រូវពង្រីកដល់ ៥៥ លាននាក់នៅឆ្នាំ ២០៣០ និង ៨៥ លាននាក់នៅឆ្នាំ ២០៥០៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


