Connect with us

សេដ្ឋកិច្ច

​តម្លៃហាង​ឆេងមាស​ក្នុងស្រុក​លក់ចេញ ៤៨២០ ​ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​ក្នុង​ស្រុក​លក់​ចេញ​ក្នុង​តម្លៃ ​៤៨២០ ​ដុល្លារ ក្នុង​មួយ​តម្លឹង​នៅព្រឹកថ្ងៃពុធទី ២៩ ខែតុលា ឆ្នាំ ២០២៥ ពោលគឺបន្តធ្លាក់ចុះធៀបនឹងថ្ងៃម្សិលមិញ។​

អាជីវករ​លក់មាស​ផ្សារធំថ្មី ​អ្នកស្រី ហ៊ង រីណា ​ប្រាប់​កម្ពុជាថ្មីថា ទោះបីមាសធ្លាក់ចុះបន្តិច ប៉ុន្តែក៏ស្ថិតក្នុងតម្លៃខ្ពស់ដដែល ​ខណៈ​សកម្មភាពទិញ-លក់មាសនៅតែបន្តស្ងប់ស្ងាត់ ​ដោយសារការបារម្ភ​របស់​អតិថិជន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជីវកររូបនេះ ​បន្ថែមថា មានអតិថិជនមួយៗទិញដែរ ប៉ុន្តែទិញជាដុំមាសទិញជាគីឡូ ខណៈគ្រឿង​មាស​លែង​មាន​ជួញដូរហើយ។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជាថ្មីថា មាសមានតម្លៃខ្ពស់ពេក ដែលវិនិយោគិន​ជាច្រើនកាត់​យកផល​ចំណេញ។ ​

ម្យ៉ាងទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមបញ្ចប់សង្គ្រាម​នៅលើពិ​ភពលោក ខណៈការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមានពន្លឺវិជ្ជមាននៅពេលខាងមុខ ដោយសារ​តែ​ឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូល ឬក៏ជាសាក្សីក្នុងការបញ្ចប់​សង្គ្រាមនៅ​លើ​ពិភពលោកតែម្ដង។

លោក ឡុង សំណាង បន្ថែមថា ​កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ​លោក ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាពរវាងកម្ពុជា-ថៃ ដែលនេះ ក៏ជាឥទ្ធិពលមួយដែរដែលពិភពលោកមើលឃើញថា មនុស្សម្នាក់​នេះ ពិតជាមានឥទ្ធិពល ហើយនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ខណៈស្ថាន​ភាពប្រាក់ដុល្លារមានភាពល្អប្រសើរឡើងវិញ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម