សេដ្ឋកិច្ច
ផលិតផលខ្មែររាប់រយមុខ នឹងតាំងបង្ហាញក្នុងពិព័រណ៍ ៣ ថ្ងៃ នៅកោះពេជ្រ អំឡុងពេលបុណ្យអុំទូក
ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានថ្លែងប្រាប់ឱ្យដឹងថា សហគ្រាសក្នុងស្រុកសរុបប្រមាណ ២៧០ សហគ្រាស ដែលមានផលិតផលខ្មែរប្រមាណ ២០០ មុខ នឹងចូលរួមតាំងបង្ហាញ ក្នុងកម្មវិធីពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្រ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែវចិ្ឆកា ឆ្នាំ ២០២៥។

ឧកញ៉ា តែ តាំងប៉ បានលើកឡើងនៅក្នុងពិធីវេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ដោយមានការសហការជាមួយក្លិបអ្នកកាសែតកម្ពុជា។
ឧកញ៉ា តែ តាំងប៉ បានបន្ថែមថា ប្រជាពលរដ្ឋជាច្រើនកុះករបានផុសផុលគាំទ្រផលិតផលក្នុងស្រុក នឹកស្មានមិនដល់ ដោយមានការលក់ដាច់ខ្លាំង ក្នុងអំឡុងពិព័រណ៍ លើកទី១ កាលពីថ្ងៃទី ១១-១៣ ខែ កញ្ញា កន្លងទៅ។
ឧកញ៉ា តែ តាំងប៉ ស្នើឱ្យផលិករ ផលិតឱ្យបានស្របតាមស្ដង់ដាសុវត្ថិភាព ហើយមិនត្រូវឆ្លៀតឱកាស ដំឡើងថ្លៃ យកផលចំណេញ ក្នុងពេលដែលប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


