សេដ្ឋកិច្ច
សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង នាំចេញទៅអាល្លឺម៉ង់លើកដំបូង
សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ស្ទឹងត្រែង (Handcrafted Cashew Nuts Stung Treng) សម្រេចបានជោគជ័យក្នុងការសាកល្បងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ លើកដំបូងទៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលជាដំណាក់កាលសំខាន់សម្រាប់សហគមន៍ស្ទឹងត្រែង។

ក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ស្ទឹងត្រែងបានត្រៀមខ្លួនសម្រាប់ការនាំចេញទំហំធំជាងនេះ នៅរដូវប្រមូលផលឆ្នាំ ២០២៦។
អ្នកស្រី មុត ចរិយា នាយិកាក្រុមហ៊ុម ហ៊ែនក្រាហ្វធីត ឃែស៊ូ ស្ទឹងត្រែង ប្រាប់កម្ពុជាថ្មីថា ការដឹកជញ្ជូនសាកល្បងលើកដំបូងទៅអាល្លឺម៉ង់ មានចំនួនតិចតួច ប្រមាណ ១ ០០៨ កំប៉ុង។ ក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ស្ទឹងត្រែង មានទីផ្សារនៅអន្តរជាតិដូចជាប្រទេសអង់គ្លេស អ៊ីស្រាអែល ជប៉ុន សិង្ហបុរីនិងអាល្លឺម៉ង់ និងមានផែនការពង្រីកទីផ្សារទៅអូស្ត្រាលី និងអាមេរិក។
ក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ស្ទឹងត្រែង កំពុងដំឡើងម៉ាស៊ីនពង្រីកសមត្ថភាពកែច្នៃឱ្យបាន ១០ តោន ក្នុងមួយថ្ងៃ នៅរដូវប្រមូលផលឆ្នាំ ២០២៦ ខាងមុខ ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។

អ្នកស្រី មុត ចរិយា បន្ថែមថា៖ «នៅពេលដែលយើងកែច្នៃ យើងទទួលបានទាំង កម្លាំងពលកម្ម លើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេស យើងមានប្រាក់ចំណូលពន្ធដល់រដ្ឋផងដែរ នៅពេលដែលយើងចាប់ផ្ដើមកែច្នៃ អ្វីៗដែលពាក់ព័ន្ធទាំងអស់សុទ្ធតែទទួលបានអត្ថប្រយោជន៍ ដែលផ្ដល់ផលចំណេញខ្ពស់ជាងលក់ចេញស្រស់»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជានឹងកើនដល់ ១ លានតោន នៅឆ្នាំ ២០២៦ ខណៈផ្ទៃដីដាំដុះស្វាយចន្ទីបានកើនដល់ប្រមាណ ៧០ ម៉ឺនហិកតា (ទិន្នន័យក្រៅផ្លូវការ) ដែលសមាគមបានធ្វើជំរឿនជាមួយអ្នកលក់កូនស្វាយចន្ទី ដូច្នេះបើយើងគុណ ១,៥ តោន ក្នុងមួយហិកតា ក៏យើងបានជាង១ លានតោនដែរ។
លោកយល់ឃើញថា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនឹងកើនឡើងនៅឆ្នាំ ២០២៦ ព្រោះមានការវិនិយោគរោងចក្រថ្មីៗចំនួន ២ បន្ថែមទៀត ដែលចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៦ ខាងមុខនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជាង ៨០៧ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ៦០,៩៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


