សេដ្ឋកិច្ច
WTO ចាប់អារម្មណ៍នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ
អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់អារម្មណ៍ក្នុងការសាកល្បងជំរុញការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងផ្ដល់ក្ដីសង្ឃឹមសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍នៅថ្ងៃអង្គារនេះថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) គ្រោងចុះសិក្សាផ្ទាល់ នៅខេត្តកំពង់ធំ នៅខែក្រោយ ដើម្បីស្វែងយល់ពីវិស័យស្វាយចន្ទីកម្ពុជា ឱ្យបានលម្អិត។
លោកបញ្ជាក់ថា ដំបូងតំណាង WTO ចាប់ផ្ដើមគម្រោងសាកល្បង ហើយបើដំណើរការល្អ គេនឹងធ្វើជាបន្តបន្ទាប់ ដោយផ្តោតទៅលើគ្រាប់ស្វាយចន្ទីសម្គាល់ភូមិសាស្ត្រ (GI) និងចន្ទី Organic ដែលដាំដុះដោយកសិករ។

លោក ស៊ុយ កុកធាន យល់ឃើញថា៖ «ប្រសិនបើ WTO លូកដៃចូលកាន់តែជ្រៅ ទីផ្សារគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា នឹងមានសង្ឃឹមអាចនាំចេញទៅលើទីផ្សារអន្តរជាតិ មានការទទួលស្គាល់ច្រើនពីទីផ្សារអន្តរជាតិ ពីព្រោះក្រុមនេះ គេធ្វើតម្រូវតាមស្ដង់ដាសម្រាប់ប្រទេសជឿនលឿន»។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


