Connect with us

សេដ្ឋកិច្ច

​គយ ​និង​វិស័យ​ឯកជន​ពិគ្រោះ​យោបល់​លើ​សេច​ក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​ ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល

បានផុស

នៅ

អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា ​ជាមួយផ្នែកឯកជននៅថ្ងៃទី​ ៣០ ​ខែមិថុនា ​២០២៦ ​បានបើកកិច្ចប្រជុំពីគ្រោះយោបល់​លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ​ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់លោក សែ សុឃន អគ្គនាយករង ​នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រ​ធានសភាពាណិជ្ជកម្មកម្ពុជា។

​គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបើកឱកាសឱ្យផ្នែកឯកជនបានពិនិត្យ ពិភាក្សា និងផ្តល់​ធាតុចូល​ ក៏ដូចជាមតិយោបល់ត្រឡប់ទៅលើខ្លឹមសារសំខាន់ៗ ​ដែលមានការកែសម្រួល​នៅក្នុង​សេចក្តី​ព្រាងវិសោធនកម្មច្បាប់ស្តីពីគយ ដើម្បីធានាឱ្យច្បាប់នេះមានភាពគ្រប់ជ្រុងជ្រោយ ឆ្លើយតប​ទៅនឹងការវិវត្តនៃបរិបទសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ស្រប​តាមទិសដៅ​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជាស្តង់ដារអន្តរជាតិ។

​យន្តការ​ពិភាក្សាបានផ្តោតសំខាន់លើចំណុចពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ​ប្រតិបត្តិករគយ​ ជើង​សាគយ ការពន្ធ ​និង​ទោសប្បញ្ញត្តិ ​ដោយមានការចូលរួមមតិយ៉ាងផុសផុលពីតំណាងស្ថាប័នរដ្ឋ សមាគម និង​ក្រុមហ៊ុនធំៗ​រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, TAFTAC, សមាគម ABC, សមាគម CMA, ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, និងក្រុមហ៊ុន កម្ពុជា ប៊ែវើរីជីស លីមីតធីត (CBL) សមាគមភស្តុភាកម្មកម្ពុជា (CLA) និងតំណាងពីវិស័យឯកជនផ្សេងៗទៀតជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម