Connect with us

ព័ត៌មានជាតិ

តាំង​ពី​ឆ្នាំ ២០០៨ គយ​បាន​អនុវត្ត​ការ​ធ្វើ​ទំនើបកម្ម​ និង​កិច្ចសម្រួលការធ្វើពាណិជ្ជកម្មនៅកម្ពុជា

បានផុស

នៅ

ក្នុង​វេទិកា​គយ និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បាន​រៀបចំ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ មន្រ្តី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​កិច្ចការ​សម្រប​សម្រួល​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​គយ​នៅកម្ពុជា។

លោក ហួង រតនា ប្រធាន​ការិយាល័យ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់ថា កិច្ចការ​សំខាន់ៗ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករលើ​កិច្ចការ​សម្របសម្រួល​កា​រធ្វើ​ពាណិជ្ជកម្ម ​​ផ្ដោត​លើ​សសរស្ដម្ភ​ធំៗ​ចំនួន​បី គឺ​ក្រប​ខណ្ឌ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​ធ្វើទំនើបកម្ម​រដ្ឋបាល​គយ និង​ការ​គាំទ្រ​សម្រួល​ដល់​ការ​នាំចេញ-នាំ​ចូល​របស់​សហគ្រាស​ធុនតូច និង​មធ្យម (SMEs) នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ក្របខណ្ឌកិច្ចសម្រួលពាណិជ្ជកម្ម កម្ពុជា​បានអនុវត្តការងារ​កិច្ចសម្រួល​ពាណិជ្ជកម្ម​ស្រប​តាម​គោលការណ៍​របស់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​អង្គការគយពិភពលោក (WCO) តាម​រយៈ​ការ​ធ្វើសាមញ្ញ​កម្មនីតិវិធី និងការគ្រប់គ្រងហានិភ័យ។

លោក ហួង រតនា បាន​បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨ មក អគ្គនាយកដ្ឋាន​គយ​​បាន​ធ្វើទំនើបកម្ម ដោយ​បានកែប្រែ​ពី​ការបំពេញបែបបទ​តាម​ទម្រង់​ក្រដាស​ស្នាម មក​ជា​ប្រព័ន្ធ​ស្វ័យប្រវត្តកម្មទិន្នន័យគយ អាស៊ីគុដា (ASYCUDA) និងបាន​​បន្តអភិវឌ្ឍ​មុខងារថ្មីៗ​ជាបន្តបន្ទាប់។

ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ (National Single Window) ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី។ ប្រព័ន្ធ​នេះ​តភ្ជាប់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឱ្យ​អាជីវករ​អាច​ស្នើសុំ​វិញ្ញាបនបត្រ អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត​នាំ​ចេញ-នាំចូល​ផ្សេងៗ​តាម​រយៈ​ប្រព័ន្ធ​តែមួយ​នេះ​បាន​យ៉ាង​លឿន។

ប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) ក៏​ត្រូវបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០២០ ដើម្បីសម្រួល​ដល់ការ​ដឹក​ជញ្ជូន​ទំនិញឆ្លងកាត់រវាងប្រទេសនានានៅក្នុងតំបន់អាស៊ាន។

ពាក់ព័ន្ធ​យន្តការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ​អនុញ្ញាតិ​ឲ្យ​មាន​ការ​បំពេញ​បែបបទមុនទំនិញមកដល់ ដែល​ជួយជំរុញឱ្យ SMEs អាចរៀបចំបំពេញ​បែបបទគយ​ជា​មុន​សិន ទម្រាំទំនិញមកដល់។ លើសពីនេះ ក៏មានការផលិតវីដេអូខ្លីៗ​ក្រោមគម្រោង (RT4D) ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍អំពីរបៀបនៃការស្នើសុំ ឬបែបបទនាំចេញសម្រាប់ SMEs ផងដែរ។

ការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធីទូរស័ព្ទដៃ «តារាងពន្ធគយ» ជួយឱ្យអាជីវករ​អាចឆែក​មើល​លេខកូដ​ទំនិញ និងដឹងថា​ទំនិញនោះជាប់អាជ្ញាប័ណ្ណពីក្រសួងណាមួយ។

ការបង់​ពន្ធ​ក៏​ត្រូវ​បាន​រៀបចំ​តាមប្រព័ន្ធអនឡាញ ដើម្បី​កាត់បន្ថយ​ហានិភ័យ និងការចំណាយ​ពេលវេលា​ក្នុងការ​កាន់សាច់ប្រាក់ទៅបង់នៅមាត់ច្រក ឬធនាគារផ្ទាល់។

បន្ថែម​ពីនេះ អគ្គនាយកដ្ឋាន​គយ​បាន​បង្កើត​យន្តការ តាមរយៈ​វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីដោះស្រាយ​រាល់​បញ្ហា​ចម្ងល់​នានារបស់ SMEs។

អគ្គនាយកដ្ឋាន​គយ​ បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធីប្រតិបត្តិករ​សេដ្ឋកិច្ច​ទទួលបានការអនុញ្ញាត (AEO) ចាប់ពីចុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។ បច្ចុប្បន្នមាន ១២ ក្រុមហ៊ុន ដែល​មាន​អនុលោម​ភាពខ្ពស់ និងរក្សាបាននូវប្រព័ន្ធសុវត្ថិភាពសន្តិសុខក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ទទួល​បាន​ឋានៈ​ជា (AEO) រួម​មាន​ទាំងអ្នកនាំចេញ អ្នកនាំចូល និងអ្នកដឹកជញ្ជូន។

លោក ហួង រតនា បាន​អះអាង​ថា កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលផ្តល់ការលើកទឹកចិត្ត និងជំរុញឱ្យ SMEs ចូលរួមចុះឈ្មោះ​ដើម្បីក្លាយជា (AEO)​ ដើម្បីទទួលបានអត្ថប្រយោជន៍​លើកទឹកចិត្ត​សម្របសម្រួល​ពិសេស​ពីស្ថាប័នគយ។

ក្រុមហ៊ុន (AEO) នៅ​កម្ពុជាទទួលបានការ​ទទួលស្គាល់ និង​ការ​លើកទឹក​ចិត្ត​ទៅ​វិញ​ទៅមក​ជាមួយ​បណ្តាប្រទេស​ក្នុងអាស៊ាន ហើយ​ថ្មីៗនេះ​នៅក្នុងកិច្ចប្រជុំគយ​អាស៊ាន​លើកទី៣៥ កម្ពុជា​ក៏​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នាទៅវិញ​ទៅមក​ជាមួយ​រដ្ឋបាល​គយ​ចិន​ផងដែរ។

បើតាមម ជន្ទល់ដ៏​សំខាន់សម្រាប់​កិច្ចការ​សម្របសម្រួលពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ​​ផ្ដោត​លើ ភាព​សាមញ្ញ ភាព​ស៊ីចង្វាក់គ្នា ស្តង់ដាររួម និង​តម្លាភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម