Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​ហក់​ឡើង​វិញ​ដល់​ជាង​ ៦២០០​ ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាង​ឆេងមាស​បាន​ហក់​ឡើង​វិញ​ដល់ ​៦២២០ ដុល្លារ ​ក្នុង​មួយ​តម្លឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៣ ខែ​កុម្ភៈ ​ឆ្នាំ ២០២៦ ​នេះ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្រោម​ ៦ ០០០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង​កាល​ពី​សប្ដាហ៍​មុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ហាង​ឆេងមាស​បាន​កើន​ឡើង​ ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច, ​ភូមិ​សាស្ត្រ​នយោបាយ ​និង​ការ​ប្រឈម​មុខ​នៃ​សម្ពាធ​ពន្ធ​របស់​សហ​រដ្ឋអាមេរិក។ ​

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជាថ្មី ​នៅថ្ងៃចន្ទនេះថា ​កំណើន​នៃការទិញលើតម្លៃហាងឆេងមាសពីបណ្ដាវិនិយោគិនធំៗនៅលើពិភពលោក​បាន​ធ្វើ​ឱ្យ​តម្លៃ​មាស​កើន​ឡើង​។​

​​ម្យ៉ាងទៀត​កំណើន​នៃ​ការ​ប្ដូរ​ប្រាក់​ដុល្លារ ​នៅ​ក្នុង​រូបិយបណ្ណអឺរ៉ូប ​ហើយ​និងប្រាក់​យ៉េន​បាន​ធ្លាក់​ចុះ​ខ្លាំង ធ្វើ​ឱ្យ​តម្លៃ​ហាង​ឆេង​មាស​មាន​ការ​កើន​ឡើង​។

​លោក ឡុង សំណាង បញ្ជាក់​ថា ​និន្នាការ​តម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ ​៧០០០ ដុល្លារ ​ក្នុងមួយ​តម្លឹង​ត្រឹមពាក់​កណ្ដាល​ឆមាសទី១ ​​ឆ្នាំ ២០២៦​។ ​ប៉ុន្តែមុន​នឹងមានការកើន​ឡើង​ ហាងឆេងមាស​អាចនឹង​មាន​ការ​ធ្លាក់​ចុះ​វិញ​នៅមុន​ពេល​ខែ ​៦ ខាងមុខនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម