ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្រកាសវាយសងសឹក «ឱ្យហ្មត់» ប្រឆាំងអ៊ីស្រាអែល
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅម៉ោង ២ រសៀល (ម៉ោងនៅទីក្រុងភ្នំពេញ) ថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ ដោយចូលដៃគ្នាជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែល ខណៈមន្រ្តីអ៊ីរ៉ង់ត្រៀមវាយបកឱ្យចាស់ដៃទៅវិញ។

មន្រ្តីអាមេរិកបានបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិកកំពុងធ្វើឡើងទាំងតាមផ្លូវទឹក និងផ្លូវអាកាស។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារទុកមុនប្រឆាំងអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះ ដែលបង្កសម្លេងផ្ទុះទ្រលាន់ឡើងនៅទីក្រុងតេអេរ៉ង់។
មានសេចក្ដីរាយការណ៍ផ្សេងៗគ្នាបាននិយាយថា មេបញ្ជាការអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ខណៈអាមេរិក និងអ៊ីស្រាអែលកំណត់គោលដៅលើទីស្នាក់ការកណ្តាលនុយក្លេអ៊ែរ ការពារជាតិ ស៊ើបការណ៍សម្ងាត់ និងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។
ដោយឡែកអ៊ីរ៉ង់ឯណោះវិញ បាននិយាយថា ខ្លួនកំពុងត្រៀមខ្លួនវាយបក ហើយការវាយបកនោះមានលក្ខណៈខ្លាំងក្លា «ធ្វើឱ្យហ្មត់» តែម្ដង។ នេះបើតាមរ៉យទ័រ។
ការវាយប្រហារលើកនេះ កំពុងបង្កើនភាពតានតឹងថ្មីយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា និងកើតឡើងក្រោយអាមេរិក និងអ៊ីរ៉ង់បើកការចរចាឡើងវិញអំពីកម្មវិធីនុយក្លេអ៊ែរ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


