សេដ្ឋកិច្ច
តម្លៃហាងឆេងមាសក្នុងស្រុកលក់ចេញ ៥០៣ ដុល្លារ មួយជី
តម្លៃតម្លៃហាងឆេងមាសក្នុងស្រុកលក់ចេញ ៥០៣ ដុល្លារ ក្នុងមួយជី គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃសៅរ៍នេះ ពោលគឺមានទំនោរធ្លាក់ចុះនៅក្នុងសប្ដាហ៍នេះ ដោយសារតែកម្លាំងនៃប្រាក់ដុល្លារ និងគោលនយោបាយគាំទ្ររបស់ធនាគារកណ្ដាលអាមេរិកជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន-តេហេរ៉ង់។

លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ យល់ឃើញថា៖ «ប្រៀបធៀបពីថ្ងៃទី ១៨ និងថ្ងៃ ១៩ តម្លៃហាងឆេងមាសបានធ្លាក់ចុះ ៣៧០០ ក្នុងមួយគីឡូ ដោយសារតែគោលនយោបាយរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។
ឧកញ៉ា ចិន សំណាងបន្ថែមថា គោលនយោបាយរបស់លោក Kevin Warsh ខុសពីលោក Jerome Powellដែលគោលនយបាយរបស់គាត់គឺធ្វើឱ្យតម្លៃមាស ងាយស្រួលនឹងឡើង ចំណែកឯ លោក Kevin ដាក់គោលនយោបាយមក គាត់ចង់ឱ្យអតិផរណាចុះនៅត្រឹម ២% ខណៈបច្ចុប្បន្ននៅ ៤% ហើយពេលដែលអតិផរណាចុះដល់ ២% គាត់នឹងដំឡើងអត្រាការប្រាក់។

លោកបន្ថែមថា កត្តាទាំងនេះធ្វើឱ្យប្រាក់ដុល្លារកើនឡើង រុញច្រានឱ្យតម្លៃមាសធ្លាក់ចុះ ហើយថា ប្រសិនបើធនាគារកណ្ដាលដំឡើងអត្រាការប្រាក់ តម្លៃមាសនឹងបន្តតធ្លាក់ចុះទៀត។
លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃហាងឆេងមាសបន្តធ្លាក់ចុះ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ខណៈអាមេរិកបន្តរក្សាការប្រាក់ ៣.៧៥% ដដែល។
លោក ឡុង សំណាង បន្ថែមថា៖ «ការដែលអាមេរិករក្សាអត្រាការប្រាក់ដដែល ដោយសារតែអត្រាការប្រាក់ខ្ពស់ហើយ មិនចាំបាច់ដំឡើងក៏បាន ដុល្លារល្អហើយ មិនបាច់ចាំដំឡើងក៏បានដែរ ស្ថិតក្នុងកាលៈទេសៈនេះ ចំណុចដែករក្សាអត្រការប្រាក់នៅដដែល គឺដុល្លារល្អបាត់ហើយ ខណៈសន្ទុះប្រាក់ដុល្លារខ្លាំង រុញច្រានឱ្យមាសថមថយ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


