ព័ត៌មានអន្ដរជាតិ
នាយកប្រតិបត្តិធំៗនៅអាមេរិក ដូចជា អេឡុន ម៉ាសក៍ និង ធីម ឃុក គ្រោងទៅចិនជាមួយ ត្រាំ
នាយកប្រតិបត្តិនៃក្រុមហ៊ុនយក្សធំៗនៅអាមេរិក ដូចជាលោក អេឡុន ម៉ាសក៍ (Tesla, SpaceX) លោក ធីម ឃុក (Apple) លោក Larry Culp (GE Aerospace) និងលោក Kelly Ortberg (Boeing) ជាដើមនោះ នឹងរួមដំណើរទស្សនកិច្ចជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅប្រទេសចិននៅសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីរបស់ប្រភពពីសេតវិមាន។

ប្រភពពីសេតវិមានបានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំក្រុមហ៊ុនយក្សផ្សេងៗទៀតដែលទៅចិនជាមួយ ត្រាំ រួមមានលោកស្រី Dina Powell McCormick ប្រធានក្រុមហ៊ុន Meta, លោក Larry Fink នាយកប្រតិបត្តិក្រុមហ៊ុន BlackRock, លោក Stephen Schwarzman នាយកប្រតិបត្តិក្រុមហ៊ុន Blackstone, លោក Sanjay Mehrotra នាយកប្រតិបត្តិក្រុមហ៊ុន Micron, លោក Michael Miebach នាយកប្រតិបត្តិក្រុមហ៊ុន Mastercard, លោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm, និងលោក Ryan McInerney នាយកប្រតិបត្តិក្រុមហ៊ុន Visa ជាដើម។
លោក ត្រាំ គ្រោងនឹងធ្វើដំណើរទៅដល់ក្រុងប៉េកាំងនៅថ្ងៃពុធនេះ ដើម្បីជួបប្រជុំចរចាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្ដោតលើបញ្ហាផ្សេងៗ រាប់តាំងពីបញ្ហាពាណិជ្ជកម្ម រ៉ែកម្រ រហូតដល់ជម្លោះអ៊ីរ៉ង់ រួមជាមួយបញ្ហាភូមិសាស្រ្តនយោបាយផ្សេងៗ។
រ៉យទ័របានផ្សាយថា ក្រៅពីបញ្ហាទាំងនោះ ចិនត្រូវបានគេរំពឹងថានឹងប្រកាសពីការទិញយន្តហោះ Boeing ផលិតកម្មកសិកម្ម និងថាមពលរបស់អាមេរិកជាដើម។ មេដឹកនាំកំពូលទាំង២ ក៏នឹងពិភាក្សាអំពីការបន្ថែមពេល «បទឈប់បាញ់នៃសង្គ្រាមពាណិជ្ជកម្ម» ដើម្បីឱ្យចិនដកការរឹតត្បឹតលំហូររ៉ែកម្រទៅអាមេរិក។

យោងតាមប្រភពឧស្សាហកម្ម ចិន និងក្រុមហ៊ុន Boeing បានពិភាក្សាអំពីកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 MAX ប្រហែល ៥០០ គ្រឿង និងយន្តហោះធំៗជាច្រើនគ្រឿងដែលដំណើរការដោយម៉ាស៊ីនរបស់ក្រុមហ៊ុន GE Aerospace។ ប្រសិនបើកិច្ចព្រមព្រៀងសម្រេចឡើង នោះវានឹងជាការបញ្ជាទិញយន្តហោះ Boeing ដ៏សំខាន់លើកដំបូងរបស់ចិនចាប់តាំងពីឆ្នាំ ២០១៧ ហើយអាចក្លាយជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតមិនធ្លាប់មាន។
យ៉ាងណាមិញ ប្រភពពីសេតវិមានបានឱ្យដឹងថា លោក Jensen Huang ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia នឹងមិនចូលរួមជាមួយលោក ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនោះទេ ដោយសេតវិមានមិនអញ្ជើញលោក ខណៈរដ្ឋបាល ត្រាំ ចង់ផ្ដោតលើលើកិច្ចព្រមព្រៀងកសិកម្ម និងអាកាសចរណ៍ រួមទាំងការបញ្ជាទិញយន្តហោះ Boeing។
កន្លងមក លោក ត្រាំ និងលោក Huang បានបង្កើតទំនាក់ទំនងជិតស្និទ្ធ ហើយលោក ត្រាំ បានអនុម័តការនាំចេញបន្ទះឈីប AI H200 របស់ Nvidia ទៅកាន់ចិន ទោះបីជាអាមេរិកកន្លងមក បានរឹតត្បឹតការនាំចេញបន្ទះឈីបទំណើបៗទៅកាន់គូប្រជែងមួយនេះក្ដី។
គួររំឭកថា លោក ត្រាំ បានជួបលោក ស៊ី ផ្ទាល់មុខគ្នានៅកូរ៉េខាងត្បូងកាលពីខែតុលា ដែលកាលនោះ ភាគីទាំង ២ បានយល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្ម ដែលផ្ទុះឡើងខ្លាំងដោយសារតែពន្ធគយរបស់ ត្រាំ និងការឆ្លើយតបចិន រួមទាំងពន្ធវាយបក និងការរឹតត្បឹតការនាំចេញរ៉ែកម្រ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


