Connect with us

សេដ្ឋកិច្ច

អង្គការ ៣ រួមគ្នា គាំទ្រកម្មវិធីគាំទ្រសហគ្រាសធុនតូចនិងមធ្យមដែលមានឥទ្ធិពលវិជ្ជមាន

បានផុស

នៅ

អង្គការ ៣ រួមមានសហគ្រិនខ្មែរ(Khmer Enterprise) អង្គការអុកស្វាម និង Platform Impact បានចុះកិច្ចព្រមព្រៀងសហការគ្នាជាដៃគូ ដើម្បីពន្លឿនជំរុញ និងពង្រីកសកម្មភាពសហគ្រិនភាពដែលមានឥទ្ធិពលវិជ្ជមាននិងសកម្មភាពហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវនៅកម្ពុជាតាមរយៈការអនុវត្ត“កម្មវិធីគាំទ្រសហគ្រាសធុនតូច និង មធ្យមដែលមានឥទ្ធិពលវិជ្ជមាន(Program Impact-Driven SME or PRISME)” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រិនខ្មែរ និងអង្គការអុកស្វាម នឹងសហការផ្តល់មូលនិធិនិងគាំទ្រដល់ការអនុវត្ត PRISME ក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៤ ។ ចំណែកឯ Platform Impact ធ្វើការជាដៃគូជាមួយ Cambodia Investor Club នឹងរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តបច្ចេកទេស និងភ័ស្តុភារដើម្បីផ្តល់ការគាំទ្រប្រកបដោយគុណភាពខ្ពស់ ដល់សហគ្រិនដើម្បីបង្កើត និងដាក់ឱ្យដំណើរការនូវសហគ្រាសដែលមានឥទ្ធិពលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។

PRISME គឺជាកម្មវិធីសហគ្រិនភាពមួយថ្មីនវានុវត្តន៍និងល្អបំផុតដែលមានគោលដៅកសាងអភិវឌ្ឍ និងផ្តល់ភាពអង់អាចដល់សហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន សហគ្រាសកូនកាត់ដែលរួមបញ្ចូលបេសកកម្មទៅក្នុងអាជីវកម្ម និងផ្តោតការយកចិត្តទុកដាក់ទៅលើការបំពេញតាមតម្រូវការសង្គមដោយប្រើប្រាស់ថាមពលសហគ្រិន និងយុទ្ធសាស្រ្តទីផ្សារ ដើម្បីបង្ហាញថា ការរកប្រាក់ចំណេញ និងការមានឥទ្ធិពលវិជ្ជមានលើសង្គមគឺមិនមែនជាគំនិតដាច់ដោយឡែកពីគ្នានោះទេ។ គំនិតទាំងនេះ មានលក្ខណៈបរិយាប័ន្ន យកចិត្ត ទុកដាក់លើបរិស្ថាន និងប្រើប្រាស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាក្របខ័ណ្ឌមួយសម្រាប់ធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាព ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម(SMEs)បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការផ្តល់ការងារ និងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ក៏ដូចជា ក្នុងការបង្កផលប៉ះពាល់ដល់សង្គមនិងបរិស្ថាន។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើឡើងថា កម្មវិធីនេះ នឹងមិនត្រឹមតែលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមដែលចូលរួមតាម រយៈការបណ្តុះបណ្តាលជំនាញផ្សេងៗ និងការអភិវឌ្ឍប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងពង្រីកអាជីវកម្មរបស់ពួកគេទៅមួយកម្រិតទៀតតាមរយៈការវិនិយោគទុន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបណ្តាញថ្នាក់ជាតិ និងថ្នាក់តំបន់។

ចំណែក លោក  វ៉ាន់ វិចិត្រ នាយកគ្រប់គ្រងភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជននៃ Platform  Impact បានបញ្ជាក់ថា  PRISMEមានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកតាមរយៈការតភ្ជាប់ខ្សែសង្វាក់តម្លៃការបង្កើនលទ្ធភាពចូលទីផ្សារ និងទទួលបានហិរញ្ញប្បទានប្រសិទ្ធភាពពាណិជ្ជកម្ម ក៏ដូចជា ការរួមបញ្ចូលសមាសធាតុបរិស្ថានសង្គម និងអភិបាលកិច្ច។

PRISME នឹងចាប់ផ្តើមផ្តល់ការគាំទ្រដល់ក្រុមទីមួយនៃសហគ្រាសដែលមានឥទ្ធិពលវិជ្ជមាននៅខែមករា។ ខណៈពេលនេះ កម្មវិធីកំពុងរៀបចំបញ្ចប់បញ្ជីសហគ្រាសចំនួន១០ ដែលត្រូវចូលរួមក្នុងក្រុមដែលសហគ្រាសនីមួយៗនឹងទទួលបានការគាំទ្ររយៈពេលមួយឆ្នាំដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបង្កើតអាជីវកម្មបណ្តាក់ទុនដែលចាប់ផ្តើមពីដំណាក់កាលបង្កើតផែនការអាជីវកម្ម រហូតដល់ការត្រៀមខ្លួន និងបិទការវិនិយោគ។ បេក្ខភាពសហគ្រាសដែលចូលរួម គឺមកពីផ្នែកផ្សេងៗ គ្នាចាប់តាំងពីផ្នែកសេវាសុខភាព រហូតដល់ធុរកិច្ចបៃតង និងផ្នែកគ្រប់គ្រងសម្រាម៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ទឹកមុខម៉ឺងម៉ាត់ ស្ងប់ស្ងាត់របស់ជំទាវទី១កូរ៉េខាងត្បូង ទាក់ចិត្តប្រជាជនលើកសរសើរព្រោងព្រាត

នយោបាយ១ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាបន្តធ្លាក់ភ្លៀង ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី១០ ខែមិថុនា

ព័ត៌មានជាតិ៣ ម៉ោង មុន

ច្រកទាំង៥ ក្នុងខេត្តបាត់ដំបង ត្រូវបានភាគីថៃ បិទជាឯកតោភាគី ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្រ្តីអាមេរិករង​របួសព្រោះឆ្កែខាំជាង ៨០០ កន្លែង វះកាត់ ២៨ដង និងប្រើពេលព្យាបាលជិត៤ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម