សេដ្ឋកិច្ច
តម្លៃប្រេងកើនលើស ១០០ដុល្លារ បន្ទាប់ពីរុស្ស៊ី ដាក់ទ័ពចូល អ៊ុយក្រែន
តម្លៃប្រេងបានកើនលើស ១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ Donbas ភាគខាងកើត ប្រទេសអ៊ុយក្រែន។

នេះគឺជាកម្រិតខ្ពស់បំផុត ដែលប្រេងឆៅអន្តរជាតិម៉ាក Brent មិនធ្លាប់ជួបប្រទះសោះ ក្នុងរយៈពេលជាង៧ឆ្នាំមកនេះ។
តម្លៃបានហក់ឡើងកាលពីដើមសប្តាហ៍នេះ ចំពេលមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងវិធានការបិទបំពង់បង្ហូរឧស្ម័នរុស្ស៊ី។

គួរបញ្ជាក់ថា រុស្ស៊ីជាប្រទេសនាំចេញប្រេងឆៅធំលំដាប់ទីពីរ លើពិភពលោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ រុស្ស៊ីក៏ជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកផងដែរ។
លោកស្រី Tina Teng អ្នកវិភាគទីផ្សារនៅ CMC Markets បាននិយាយថា “យើងអាចមើលឃើញតម្លៃនៅតែខ្ពស់”។

លោកស្រីបានប្រាប់ BBC ថា “វិនិយោគិន មានការព្រួយបារម្ភអំពីការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី ដើម្បីកំណត់គោលដៅប្រភពផ្គត់ផ្គង់ដ៏សំខាន់ គឺបំពង់បង្ហូរឧស្ម័ន Nord Stream 2”។
Nord Stream 2 គឺជាបំពង់បង្ហូរប្រេងប្រវែង១,២០០គីឡូម៉ែត្រ នៅក្រោមសមុទ្របាល់ទិក ដែលនឹងនាំយកឧស្ម័នពីឆ្នេរសមុទ្ររុស្ស៊ី នៅជិតទីក្រុង St Petersburg ទៅកាន់ទីក្រុង Lubmin ក្នុងប្រទេសអាល្លឺម៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពូទីន ប្រកាសសង្គ្រាម ពេលនេះមានការផ្ទុះហើយនៅក្នុងប្រទេស អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


