សេដ្ឋកិច្ច
មន្ទីរទេសចរណ៍៖ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរកើនឡើងជាលំដាប់ទាំងជាតិ និងអន្តរជាតិ
ខេត្តបាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានលើកឡើងថា កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត តាមតំបន់រមណីយដ្ឋានជាច្រើននៅក្នុងខេត្តបាត់ដំបង មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានបង្ហាញថា លុះនៅឆមាសទី១ ដើមឆ្នាំ២០២២ ភ្ញៀវទេសចរណ៍ជាតិ ដែលចូលមកកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិក្នុងខេត្តបាត់ដំបង បានកើនឡើងរហូតដល់ ២៦៦.៩៤៨ នាក់ បើគិតពីអត្រាភាគរយបានកើនឡើង ២៣៤% រីឯចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ បានហក់ឡើងរហូតដល់ចំនួន ២៧៤.៣៥១នាក់ គឺកើនឡើង ២៧៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរណ៍ជាតិ មានត្រឹមតែចំនួន ៧៩.៩៩១ នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ១.៩៨១ នាក់ ។
លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បាត់ដំបង បានមានប្រសាសន៍ថា កំណើននៃភ្ញៀវទេសចរណ៍បរទេស ដែលនាំមុខគេគឺមានដូចជា ÷ បារាំង អង់គ្លេស អាមេរិក ចិន ជប៉ុន ថៃ វៀតណាម អូស្ត្រាលី កូរ៉េខាងត្បូង និងអ៊ីតាលី ។
លោកប្រធានមន្ទីរក៏បានសង្កត់ធ្ងន់ថា បើទោះបីជារាជរដ្ឋាភិបាលបានប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភ:យ៉ាងណាក៏ដោយ ក៏ក៏រដ្ឋបាលមន្ទីរខេត្តបាត់ដំបង ចាត់កម្លាំងឱ្យចុះផ្សព្វផ្សាយតាមតំបន់រមណីយដ្ឋាននានា ស្តីអំពីការអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខនៃរាជរដ្ឋាភិបាលជាប្រចាំ ព្រោះបច្ចុប្បន្ននេះ ដើម្បីក្រើនរំលឹកដល់សាធារណជន កុំឱ្យភ្លេចខ្លួន ស្របពេលដែលជំងឺកូវីដ-១៩ នៅទាន់ទៅណាឆ្ងាយពីកម្ពុជា និងពិភពលោកនៅឡើយ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងមេរោគបំប្លែងខ្លួនផ្សេងៗទៀត៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


