សេដ្ឋកិច្ច
អ្នកជំនាញបារម្ភពីអនាគតអចលនទ្រព្យ និងសុខភាពហិរញ្ញវត្ថុរបស់ពលរដ្ឋជុំវិញកម្ចីទិញផ្ទះ
ពលរដ្ឋកម្ពុជា បានប្រើកម្ចីធនាគារ ដើម្បីទិញចលនទ្រព្យមាន ដូចជា ដី ផ្ទះ ខុនដូ ក្នុងកម្រិតមួយដ៏ខ្ពស់ ស្របពេលដែលវិស័យអចលនទ្រព្យ បច្ចុប្បន្នកំពុងស្ថិតនៅលើបន្ទាត់ពណ៌ទឹកក្រូច ដោយមានការផ្គត់ផ្គង់លើសចំនួនទាំងបុរី និងខុនដូ នៅរាជធានីភ្នំពេញ។

អ្នកជំនាញអចលនទ្រព្យ មានការព្រួយបារម្ភចំពោះកំណើននៃការប្រើកម្ចីដោយខ្វះមូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុ និងអចលនទ្រព្យ អាចធ្លាក់ចូលក្នុងបំណុលកាន់តែជ្រៅទៅៗ។
លោក ឡោ វិចិត្រ អ្នកបច្ចេកទេស និងមានការស្រាវជ្រាវកម្រិតខ្ពស់ នៃសមាគមអចលនទ្រព្យសកល (GRA) រាជធានីភ្នំពេញ បានលើកឡើងដូច្នេះថា« ខ្ញុំមានការព្រួយបារម្ភពីអនាគតនៃវិស័យអចលនទ្រព្យ ក៏ដូចជាសុខភាពហិរញ្ញវត្ថុរបស់ប្រជាជន ដែលជាប់បំណុលក្នុងការបង់លំនៅឋាន ជាមួយអ្នកអភិវឌ្ឍក្នុងអត្រាការប្រាក់ខ្ពស់ជាងធនាគារ។ ក្នុងស្ថានភាពនេះដែរ ធនាគារមួយចំនួនបានបិទកម្ចីទិញផ្ទះ ឬខុនដូ ដែលនេះជាសញ្ញាមួយមិនល្អនោះទេ ប្រសិនបើប្រជាពលរដ្ឋខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងមូលដ្ឋានផ្នែកវិស័យអចលនទ្រព្យ»។

លោកបន្តថា ទោះជាតម្លៃអចលនទ្រព្យមិនឡើងខ្លាំង តែអត្រាការប្រាក់ខ្ពស់ជាងកំណើនតម្លៃ ធ្វើឱ្យមានការខាតបង់ច្រើន ស្របពេលដែលអតិផរណាកើនឡើង អំណាចនៃការទិញថយចុះ ហើយប្រាក់ចំណូល ឬប្រាក់ខែនៅដដែល ការជាប់បំណុល នឹងចូលដល់បន្ទាត់ក្រហម ឬម្ចាស់គម្រោងរឹបអូសយកវិញ ក្រោយពីបង់បានមួយឆ្នាំហើយគ្មានលទ្ធភាពបង់បន្ត។
«ចំណុចនេះ នឹងធ្វើឱ្យប្រជាជនមួយចំនួនដែលមានជីវភាពក្ររិតតែក្រថែមទៀត មិនមែនវិនិយោគទៅមាននោះទេ មានន័យថា ពួកគេមិនបានគិតពីប្រាក់ចំណូល និងអតិផរណា រួមទាំងចំណេះដឹងមូលដ្ឋាននៃការជាប់អត្រាការប្រាក់ជាមួយអ្នកអភិវឌ្ឍន៍ ដែលនាំឱ្យមានហានិភ័យ »។ នេះជាការបន្ថែមរបស់លោក ឡោ វិចិត្រ។
អ្នកជំនាញរូបនេះ បានផ្តល់ជាទស្សនថា ពលរដ្ឋត្រូវសិក្សាពីប្រាក់ចំណូល និងចំណាយយ៉ាងតិច២ឆ្នាំ មុននឹងសម្រេចចិត្តទិញ ឬបង់រំលស់ផ្ទះ ឬខុនដូ។ មានន័យថា ត្រូវមានរបាយការណ៍លម្អិត ដូចជា ត្រូវដឹងថារយៈពេលពីរឆ្នាំ យើងអាចរកចំណូលបានប៉ុន្មាន ការចំណាយលើបន្ទុកគ្រួសារ ចំណាយលើវត្ថុប្រើប្រាស់ចាំបាច់ប៉ុន្មាន បង់ថ្លៃសាលាកូនប៉ុន្មាន និងចំណាយផ្សេងៗទៀត មុននឹងសម្រេចិត្តវិនិយោគ ឬទិញផ្ទះ ដើម្បីបង្ការហានិភ័យ។
លោក វិចិត្រ សង្កត់ធ្ងន់ថា មុននឹងសម្រេចចិត្តទិញដី ផ្ទះ ឬខុនដូ គួរតែស្វែងយល់ចំណេះដឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ និងអចលនទ្រព្យ ជាពិសេសត្រូវតែតាមដានព័ត៌មានអំពីវិស័យនេះ ដើម្បីជៀសផុតពីការធ្លាក់ខ្លួនចូលក្នុងបំណុលកាន់តែជ្រៅទៅៗ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


