សេដ្ឋកិច្ច
ពន្ធដារព្រមានចាត់វិធានការច្បាប់លើក្រុមហ៊ុនចំនួន៥ គេចវេសមិនបង់ពន្ធជូនរដ្ឋ
អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញអត្តសញ្ញាណក្រុមចំនួន ៥ ដែលគេចវេសមិនព្រមបង់ពន្ធជូនរដ្ឋ តាមកាលកំណត់។ ក្រុមហ៊ុនទាំង៥រួមមាន ក្រុមហ៊ុន ស្កាយ ប្រេស្ទីហ្ស៍(ខេមបូឌា) របស់លោក ងី ហួរ, ក្រុមហ៊ុន ស៊ី ជេ ជី គ្រុប របស់លោក ជាវ ប៊ុនធឿន, ក្រុមហ៊ុន មេឌា ប្រដាក់សិន និងអ៊ែតវើថាយស៊ីង របស់លោកស្រី វណ្ណី សុគន្ធារី, ក្រុមហ៊ុន ៧ ភី ហ្វាម៉ា ឯ.ក របស់លោក ផាត់ សុភា និងក្រុមហ៊ុន អេចអិលអិមអិល ឯ.ក របស់លោក អ៊ី ហុក។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងទៅក្រុមហ៊ុនទាំងអស់នេះថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីចូលរួមចំណែកក្នុងថវិកាជាតិ។ ជាមួយគ្នានេះ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញអគ្គនាយក អគ្គនាយិការក្រុមហ៊ុនទាំងអស់នេះ ដោះស្រាយបំណុលពន្ធ ប៉ុន្តែក្រុមហ៊ុន មិនបានទូទាត់បំណុលនៅឡើយ។
ដោយអនុលោមតាមមាត្រា ៩៥(ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកពន្ធដារ អញ្ជើញប្រធានក្រុមហ៊ុនទាំងអស់ ទៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយដ្ឋានពន្ធដារ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាន ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ពន្ធដារ សង្កត់ធ្ងន់ថា បើសិនជាប្រធានក្រុមហ៊ុន ដែលមានឈ្មោះខាងលើ មិនបានអញ្ជើញតាមកាលកំណត់ទេ ពន្ធដារ ចាត់ទុកថា បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ មាត្រា ១៣៥ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកពន្ធដារ នឹងចាត់វិធានការប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


