សេដ្ឋកិច្ច
អនុក្រឹត្យចំនួនបី ដែលម្ចាស់ផលិតផលត្រូវដឹង ជុំវិញការផ្សព្វផ្សាយពាណិជ្ជកម្ម
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផល ទំនិញនិងសេវា កាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២២។

ខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ រួមមាន៖
១. ការបង្កើតនូវយន្តការដោយស្ម័គ្រចិត្ត ចំពោះបុគ្គលផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ក្នុងការស្នើសុំលិខិតបញ្ជាក់ អនុលោមភាពនៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា លើអត្ថបទ ឬស្ពតផ្សាយពាណិជ្ជកម្ម របស់ខ្លួន ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ នេះមានន័យថាបុគ្គលផ្សាយពាណិជ្ជកម្មមានជម្រើស ក្នុងការមិនស្នើសុំលិខិតបញ្ជាក់អនុលោមភាពនៃអត្ថបទ ឬស្ពតផ្សាយរបស់ខ្លួនបាន ប៉ុន្តែត្រូវធានាថាអត្ថបទឬស្ពត ឬគម្រោងនៃការផ្សាយពាណិជ្ជកម្ម នៃការផ្សាយពាណិជ្ជកម្មទាំងនោះ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ឬបទប្បញ្ញត្តិជាធរមានដើម្បីចៀសវាងការបំពានច្បាប់ណាមួយ កើតឡើងជាយថាហេតុ។
២. ការកំណត់នូវកាតព្វកិច្ច ចំពោះការផ្សាយពាណិជ្ជកម្មដោយផ្ដល់រង្វាន់ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ ក្នុងការផ្តល់ព័ត៌មាននិងឯកសារបញ្ជាក់មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលរួមមាន ផលិតផលទំនិញសរុប ដែលមានរង្វាន់ ប្រភេទរង្វាន់ និងចំនួនរង្វាន់សរុប សុពលភាពនៃការផ្ដល់រង្វាន់ ទីតាំងជាក់លាក់ដែលត្រូវផ្តល់រង្វាន់ និងអត្តសញ្ញាណអ្នកឈ្នះរង្វាន់ និងអ្នកត្រូវរង្វាន់ជាប្រចាំខែ និងប្រចាំឆ្នាំ។
៣. ការផ្តល់សមត្ថកិច្ចដល់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ នៃ គ.ជ.ក.ប. និងគ.ប.ក. ក្នុងការចេញលិខិតបញ្ជាក់អនុលោមភាព នៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ព្រមទាំងត្រួតពិនិត្យ និងតាមដាននូវរាល់ការផ្សាយពាណិជ្ជកម្ម ដែលមិនមានអនុលោមភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវានេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសឱ្យប្រើកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដើម្បីលើកកម្ពស់ និងជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្មដោយស្មោះត្រង់ និងសុចរិត ព្រមទាំងលើកទឹកចិត្តឱ្យអ្នកធ្វើធុរកិច្ច ផ្តោតយកចិត្តទុកដាក់លើគុណភាពនៃផលិតផលទំនិញនិងសេវា ដែលត្រូវផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ជាចម្បង ជាមួយការផ្សាយពាណិជ្ជកម្មមួយដ៏ត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


