ព័ត៌មានជាតិ
ក្រុមហ៊ុនវៀតណាម បោះទុនវិនិយោគជាង ៧៣លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងសាច់ខ្នាតធំ នៅខេត្តក្រចេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” របស់វៀតណាម បង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ មានដើមទុនប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនជិត ៨០កន្លែង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ កំណើននៃការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ជាពិសេសផ្នែកអនុវិស័យមិនមែនកាត់ដេរ បានកើនឡើងជាបណ្តើរៗ ដូចជា ឧស្សាហកម្មធុនមធ្យម ធុនធ្ងន់ និងធុនស្រាល ជាដើម។
ចំពោះគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅខេត្តក្រចេះនេះ លោកឧកញ៉ា មើលឃើញថា ជាការចាប់ផ្តើមដ៏មានសារៈសំខាន់ ដោយសារកន្លងមក មិនទាន់មានការចិញ្ចឹមផ្គត់ផ្គង់គោពូជ និងយកសាច់លក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ នៅកម្ពុជា។

លោកឧកញ៉ា បានបញ្ជាក់ថា «យើងមានកសិដ្ឋានគិរីសួគ៌ចិញ្ចឹមគោយកទឹកដោះ នៅខេត្តតាកែវ ប៉ុន្តែមិនទាន់មានកសិដ្ឋានធំចិញ្ចឹមផ្គត់ផ្គង់គោពូជ និងសាច់នៅឡើយ»។
តាមរយៈគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងយកសាច់ខ្នាតធំនេះ លោកឧកញ៉ា លឹម ហេង សង្ឃឹមថា ក្រុមហ៊ុន EASTERN RUBBER របស់វៀតណាម អភិវឌ្ឍនៅខេត្តក្រចេះនេះ នឹងជួយបំពេញតម្រូវការផ្គត់ផ្គង់សាច់កាន់តែសម្បូរបែប និងពូជចែកចាយដល់កសិករខ្មែរ ដើម្បីពង្រីកការវិនិយោគតាមបែបកិច្ចសន្យាកសិកម្ម និងនាំចេញ។
លោកថា ការវិនិយោគនេះ ទាមទារជាចាំបាច់ក្នុងការនាំចេញ។ សម្រាប់ការនាំចេញលោកឧកញ៉ា លឹម ហេង រំពឹងថា រាជរដ្ឋាភិបាល គួរពិចារណាលើកលែងលើពន្ធនៃការនាំចេញ, ពន្ធ VAT ដែលលក់ក្នុងស្រុក ក៏ដូចជាពន្ធកាត់ទុកមួយចំនួនទៀត ពាក់ព័ន្ធនឹងពន្ធដារនេះ ដើម្បីលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបន្ថែមទៀត វិនិយោគក្នុងវិស័យកសិកម្ម។
បើតាមលោកឧកញ៉ា លឹម ហេង ការធ្វើបែបនេះ គឺជាយុទ្ធសាស្រ្តឱ្យស្របតាមគោដៅប៉ូលសេដ្ឋកិច្ចទី៤ សំដៅលើកសិកម្ម និងការចិញ្ចឹមសត្វ។
លោកឧកញ៉ា មើលឃើញថា កម្ពុជា បាននិងកំពុងជំរុញកំណើនវិនិយោគកាន់តែល្អប្រសើរ ជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន ទាំងទ្វេភាគី និងប្រទេសក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ថៃ និងឡាវ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


