សេដ្ឋកិច្ច
តើអ្នកជំនួញ វៀតណាម រំពឹងអ្វីខ្លះពីដំណើរទស្សនកិច្ចរបស់លោក បៃដិន?
អ្នកជំនួញវៀតណាមរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មកកាន់ប្រទេសវៀតណាម នឹងបើកឱកាសបន្ថែមទៀតសម្រាប់ការនាំចេញ និងកាត់បន្ថយពន្ធ ជាពិសេសលើមុខទំនិញកសិកម្ម ។

លោក Nguyen Dinh Tung នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញកសិផល Vina T&T រំពឹងថា អាមេរិកនឹងអនុញ្ញាតឲ្យមានការនាំចេញផ្លែឈើស្រស់មួយមុខបន្ថែមទៀត គឺផ្លែផាសិន (Passion) ទៅកាន់ទីផ្សារអាមេរិក ខណៈបច្ចុប្បន្ន វៀតណាមអាចនាំចេញចំនួន ៨ មុខទៅហើយ ។
ក្រុមហ៊ុន Vina T&T បាននាំចេញផ្លែឈើប្រមាណ ៦០ ភាគរយនៃការនាំចេញសរុបរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេល ១៥ ឆ្នាំមកហើយ ។ លោក Tung បាននិយាយថា អាមេរិកគឺជាទីផ្សារដ៏លំបាកមួយ ដោយសារស្តង់ដារខ្ពស់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លែឈើរបស់វៀតណាមបានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកប្រើប្រាស់អាមេរិក ហើយការនាំចេញបានកើនឡើងជាលំដាប់ ។

ទន្ទឹមនឹងនេះ វាយនភណ្ឌក៏ស្ថិតក្នុងចំណោមការនាំចេញដ៏សំខាន់ទៅកាន់អាមេរិក ហើយមានតម្លៃ ១៧.៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ។ លោក Pham Xuan Hong ប្រធានសមាគមកាត់ដេរ វាយនភណ្ឌ ប៉ាក់ និងដេរប៉ាក់ នៅទីក្រុងហូជីមិញ បញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែរក្សាពន្ធនាំចូលខ្ពស់លើផលិតផលកាត់ដេរ ប៉ុន្តែលោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Biden នឹងកាត់បន្ថយពន្ធគយ និងសម្រួលបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងការស្វែងរកប្រភពសម្ភារៈ ។
លោក Nguyen Chanh Phuong អនុប្រធានសមាគមសិប្បកម្ម និងឧស្សាហកម្មឈើហូជីមិញ និយាយថា ឈើរបស់សហរដ្ឋអាមេរិក គឺសមរម្យសម្រាប់ការកែច្នៃនៅក្នុងប្រទេសវៀតណាម ប៉ុន្តែតម្លៃរបស់វាខ្ពស់ជាងសមភាគីអឺរ៉ុប ។ ដូច្នេះប្រសិនបើអាមេរិកអាចទម្លាក់តម្លៃឈើ ប្រទេសទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ច្រើន ។

បច្ចុប្បន្ន វៀតណាមក៏កំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកជំនួញអាមេរិក ដែលវិនិយោគ ១១.៤ ពាន់លានដុល្លារកាលពីឆ្នាំមុនក្នុងគម្រោងចំនួន ១,២១៦ ។
ដោយឡែក សម្រាប់ក្រុមហ៊ុន Apple ក៏បានផ្លាស់ប្តូររោងចក្ររបស់អ្នកផ្គត់ផ្គង់ចំនួន ១១ ទៅកាន់វៀតណាមផងដែរ ខណៈដែលបន្ទះឈីបយក្ស Intel បានវិនិយោគ ៤ ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួននៅក្នុងទីក្រុងហូជីមិញ ។ ស្របគ្នានេះ ក្រុមហ៊ុន Boeing, Google និង Walmart សុទ្ធតែបានសិក្សាបរិយាកាសជំនួញនៅវៀតណាម ដើម្បីពង្រីកបណ្តាញអ្នកផ្គត់ផ្គង់របស់ពួកគេ។

គេឃើញថា ទំហំពាណិជ្ជកម្មវៀតណាមអាមេរិក បានកើនឡើងយ៉ាងឆាប់រហ័សក្នុងទសវត្សរ៍ចុងក្រោយនេះ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មប្រទេសទាំងពីរមានតម្លៃ ១២៤ ពាន់លានដុល្លារ ដែលធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាដៃគូដំបូងគេដែលពាណិជ្ជកម្មរបស់វៀតណាមបានកើនលើសតម្លៃ ១០០ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់វៀតណាម មានតម្លៃ ៦២.៣ ពាន់លានដុល្លារ ហើយទោះបីជាមានការលំបាកជាសកលក៏ដោយ ពាណិជ្ជកម្មទ្វេភាគីត្រូវបានព្យាករណ៍ម្តងទៀតថានឹងលើសពី ១០០ ពាន់លានដុល្លារនៅឆ្នាំនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង