សេដ្ឋកិច្ច
ក្រុមអ្នកគាំទ្រកញ្ឆាថៃ ជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញលើដាក់កញ្ឆាឱ្យខុសច្បាប់
អ្នកតស៊ូមតិកញ្ឆាថៃរាប់សិបនាក់ កាលពីថ្ងៃព្រហស្បតិ៍បានជំរុញរដ្ឋាភិបាលថៃបោះបង់ចោលនូវផែនការរបស់ខ្លួន ក្នុងការបញ្ជូលកញ្ឆាទៅក្នុងបញ្ជីគ្រឿងញៀនខុសច្បាប់ជាថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ការជំរុញនេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្រ្តីថៃ ស្រេតថា ថាវីស៊ីន បានស្នើសុំទៅក្រសួងសុខាភិបាល ឱ្យធ្វើវិសោធនកម្មបញ្ជីថ្នាំញៀនរបស់ខ្លួនដោយរួមបញ្ចូលកញ្ឆាសារជាថ្មី ហើយចេញច្បាប់ថ្មីដើម្បីអនុញ្ញាតឱ្យការប្រើប្រាស់កញ្ឆា ធ្វើឡើងតែក្នុងគោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ។ របត់គោលនយោបាយនេះ កើតឡើង ២ ឆ្នាំ ក្រោយរដ្ឋាភិបាលចាស់ថៃ ដាក់កញ្ឆាឱ្យស្របច្បាប់។

ក្រុមអ្នកគាំទ្រកញ្ឆា បានជួបរដ្ឋមន្ត្រីសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ ហើយបានជំរុញឱ្យលោកគិតឡើងវិញ អំពីការផ្លាស់ប្តូរគោលនយោបាយ។
លោក Prasitchai Nunual ប្រធានលេខាធិការនៃបណ្តាញអនាគតកញ្ឆា របស់ប្រទេសថៃ បានថ្លែងថា៖ «ទោះបីជាការប្រើប្រាស់ថ្នាំពេទ្យក៏ដោយ កុំយកដំណាំរបស់មនុស្សចូលទៅក្នុងបញ្ហានេះអី។ វាជាគ្រឿងម្ហូបរបស់យើងរាប់រយឆ្នាំមកហើយ។ ពេលអ្នកត្រូវការអាជ្ញាប័ណ្ណ វាមានអំពើពុករលួយ»។

គួរគូសបញ្ជាក់ថា ប្រទេសថៃបានធ្វើច្បាប់ជាលើកដំបូងដាក់កញ្ឆាសម្រាប់ការស្រាវជ្រាវ និងការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ ២០១៨ ហើយកាលពី ២ ឆ្នាំមុន ដំណាំប្រភេទនេះត្រូវបានដកចេញពីបញ្ជីជាតិគ្រឿងញៀន ដែលអនុញ្ញាតឱ្យប្រជាជនដាំដុះ លក់ និងប្រើប្រាស់វាបាន។

ក្រុមអ្នករិះគន់និយាយថា រដ្ឋាភិបាលមុនគ្មានសេចក្តីព្រាងច្បាប់ស្តីពីកញ្ឆា ឬច្បាប់ច្បាស់លាស់នៅក្នុងប្រទេសថៃ រួមទាំងការគ្រប់គ្រងត្រឹមត្រូវនៅលើទីផ្សារ ដែលបណ្តាលឱ្យមានការភាន់ច្រឡំ និងការប្រើប្រាស់ខុសជាសាធារណៈ។ ប៉ុន្តែអាជីវកម្មកញ្ឆាជាច្រើននិយាយថា បញ្ហាមិនមែនមកពីការប្រើប្រាស់កញ្ឆានោះទេ ប៉ុន្តែមកពីភាពស្រពិចស្រពិលជុំវិញច្បាប់ ឬបទប្បញ្ញត្តិ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


