Connect with us

សេដ្ឋកិច្ច

រដ្ឋជំរុញការបិទស្លាកតម្លៃទំនិញជាប្រាក់រៀល ដើម្បីលើកកម្ពស់ចរាចរណ៍រូបិយប័ណ្ណជាតិ

បានផុស

នៅ

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជានឹងសហការគ្នាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈយន្តការនានា ជាពិសេសការបិទស្លាកតម្លៃទំនិញនៅតាមហាងទំនិញនានា ជាប្រាក់រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកិច្ចប្រជុំរវាងលោកស្រី សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក  យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ជាមួយនឹង​ផែនការសកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការនិងគោលនយោបាយ ដែលក្រសួងពាណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត នឹងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។

លោក យឹម លាត បានចាត់ទុកថា​កិច្ចសហការនិងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញនៅតាមហាងទំនិញនានា ជាប្រាក់រៀល។

លោកបានបញ្ជាក់បន្ថែមថា៖« ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផង»។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មនាក៏ធ្លាប់បានចេញផ្សាយនូវសេចក្ដីជូនដំណឹងមួយអំពីការបិទ​ស្លាកតម្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ជាពិសេសនៅតំបន់ទេសចរណ៍។ ការចាប់អនុវត្តរបស់ក្រសួងពាណិជ្ជកម្មបែបនេះក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក លើការទិញទំនិញ ឬប្រើប្រាស់សេវាកម្មផ្សេងៗ ដោយមានតម្លៃស្រាប់ៗ។

​យោងតាមរបាយការណ៍របស់​ធនាគារជាតិនៃ​កម្ពុជា​​ ទំហំចរាចរប្រាក់រៀល​បានកើនឡើង​ជាមធ្យម ​១៥ ភាគរយ ក្នុងមួយឆ្នាំ ​នាអំឡុង ២ ទសវត្សរ៍ចុងក្រោយ ខណៈឥណទាន​ និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀលក៏បានកើនឡើងលឿន ក្នុងអត្រា ៣៥ និង ៣០ ភាគរយ។

ក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបាន​កើន​ឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាកំណើននៃប្រតិបត្តិការទូទាត់តាម​ប្រព័ន្ធ​អេឡិកត្រូនិក ដែលកើន​ឡើង ៣,១ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម