ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើង ដោយសារស្ដុកប្រេងអាមេរិកធ្លាក់ចុះច្រើនជាងការរំពឹងទុក
តម្លៃប្រេងបានបន្តកើនឡើងក្នុងការជួញដូរនាថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការធ្លាក់ចុះច្រើនជាងការរំពឹងទុកនៃស្ដុកប្រេងឆៅនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងធំជាងគេបំផុតរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគតម៉ាក Brent បានកើនឡើង ៥៨ សេន ឬ ០,៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៨៥,៦៦ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈតម្លៃប្រេងឆៅអាមេរិកម៉ាក West Texas Intermediate (WTI) ជួញដូរនៅតម្លៃ ៨៣,៦០ ដុល្លារ/បារ៉ែល ដោយកើនឡើង ៧៥ សេន ឬ ០,៩ ភាគរយ។
ទិន្នន័យចុងក្រោយពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ៤,៩ លានបារ៉ែលកាលពីសប្ដាហ៍មុន។ ទិន្នន័យនេះ លើសពីចំនួនធ្លាក់ចុះដែលអ្នកវិភាគសេដ្ឋកិច្ចបានព្យាករ ៣០ ០០០ បារ៉ែល និងការរំពឹងពីការធ្លាក់ចុះ ៤,៤ លានបារ៉ែល ក្នុងរបាយការណ៍ក្រុមពាណិជ្ជកម្មវិទ្យាស្ថានប្រេងអាមេរិក។

អ្នកវិភាគមើលឃើញថា តម្រូវការប្រេងច្រើននៅអាមេរិក បន្ធូរបន្ថយកង្វល់ពីសម្ពាធជុំវិញកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្នុងត្រីមាសទី២របស់ចិន ។
អ្នកវិភាគបន្តថា ការរំពឹងទុកពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ដែលអាចជួញជំរុញកំណើនសេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជនក្នុងរដូវក្ដៅនេះ អាចធ្វើឱ្យតម្រូវការប្រេងក្នុងស្រុកអាមេរិកកើនឡើងបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយកម្ពុជា