ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ផែថងថាន ត្រូវបានព្យួរអំណាច ចំពេលស្តេចថៃតែងតាំងគណៈរដ្ឋមន្ត្រីថ្មី
តុលាការធម្មនុញ្ញនៅរសៀលថ្ងៃអង្គារនេះ សម្រេចព្យួរតួនាទីរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) តាមរយៈការបោះឆ្នោតដោយចៅក្រមតុលាការធម្មនុញ្ញ៩រូប ក្នុងនោះ ចៅក្រម៧រូបបានឆ្នោតឲ្យផ្អាកតួនាទីនាយករដ្ឋមន្ត្រី ខណៈ២រូបទៀតបានបោះឆ្នោតប្រឆាំង។

ការសម្រេចរបស់ក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញនាពេលនេះ ធ្វើឡើងតាមបណ្តឹងពីសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដោយចោទប្រកាន់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជុំវីញការបំពានរដ្ឋធម្មនុញ្ញ ដោយសារការបែកធ្លាយវីដេអូឃ្លីបនៃការសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលថ្ងៃទី១៧ខែមិថុនា។
ការសម្រេចរបស់តុលាការធម្មនុញ្ញនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យតែងតាំងការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកស្រីកាលថ្ងៃទី៣០ខែមិថុនា និងត្រូវបានប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយនៅថ្ងៃអង្គារ៍ទី១កក្កដានេះដូចគ្នា។
បន្ទាប់ពីការព្យួរតំណែងនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីដឹកជញ្ជួន លោក សូរិយា ជុនហ្គ្រុនហ្គ្រីងគីត Suriya Jungrungreangkit មកពីគណបក្សភឿថៃនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី។
អតីតឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai មិនអាចធ្វើជានាយករដ្ឋមន្ត្រីស្តីទីទេ ដោយសារលោកត្រូវបានដកចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោកត្រូវរង់ចាំពិធីស្បថចូលកាន់តំណែងមុននឹងលោកអាចចូលកាន់តំណែងជាផ្លូវការបាន។
លោកស្រី ផែថងថាន នឹងក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌វិញ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


