ព័ត៌មានអន្ដរជាតិ
លោកស្រី ផែនថងថាន៖ ខ្ញុំនឹងប្រើពេល១៥ថ្ងៃពន្យល់តុលាការថាខ្ញុំធ្វើដើម្បីជាតិលើសពី១០០%
បន្ទាប់ពីត្រូវតុលាការធម្មនុញ្ញព្យួរតួនាទីជានាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃអង្គារទី១ខែកក្កដានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចេញមកធ្វើសន្និសីទសារព័ត៌មាន សុំទោសប្រជាជនថៃចំពោះវិធីសាស្ត្រធ្វើការកន្លងមករបស់ខ្លួន និងប្រាប់ថា លោកស្រីនឹងព្យាយាមពន្យល់តុលាការអំពីចេតនាពិតប្រាកដ ទាក់ទិននឹងការបែកធ្លាយវីដេអូឃ្លីបនៃការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលថ្ងៃទី១៧ខែមិថុនា។

យោងតាមការចុះផ្សាយរបស់ Thai Rath លោកស្រី ផែថងថាន បានលើកឡើងថា សាលក្រមបានចេញមកហើយ ហើយលោកស្រីយល់ព្រមទទួលយកការពិចារណារបស់តុលាការ។ ទាក់ទិននឹងការផ្អាកតួនាទីនេះ លោកស្រីមិនប្រាកដពីរយៈពេលទេ ប៉ុន្តែថា លោកស្រីអាចមានពេលប្រហែល ១៥ថ្ងៃដើម្បីពន្យល់។
លោកស្រី ផែនថងថាន បានសង្កត់ធ្ងន់ថា គោលបំណងពិតរបស់លោកស្រី គឺលើសពី១០០% ធ្វើដើម្បីប្រទេសជាតិ រក្សាអធិបតេយ្យភាព រក្សាអាយុជីវិតរបស់ទាហានគ្រប់រូប និងដើម្បីរក្សាសន្តិភាព។ លោកស្រីបានបន្តថា លោកស្រីមានទំនុកចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ប៉ុន្តែវិធីសាស្ត្រដែលលោកស្រីប្រើ ប្រហែលជាមិនអាចផ្គាប់ចិត្តមនុស្សមួយចំនួនបានឡើយ។
មេដឹកនាំថៃរូបនេះ បានរៀបរាប់ថា «យ៉ាងណាក៏ដោយ ខ្ញុំកំពុងព្យាយាមបញ្ជាក់ថា រឿងនេះមានចេតនា និងការខិតខំជាង ១០០% ធ្វើដើម្បីប្រទេស។ ចេតនាមិនចង់បានអ្វីសម្រាប់ខ្លួនឯងទេ។ ខ្ញុំគិតតែពីវិធីការពារភាពវឹកវរ របៀបជៀសវាងការប្រយុទ្ធ និងវិធីការពារទាហានមិនឲ្យបាត់បង់ជីវិត»។ បន្ថែមពីនេះ លោកស្រីក៏បានធ្វើការសុំទោសប្រជាជនថៃ ដែលមិនពេញចិត្តនឹងវិធីសាស្ត្រធ្វើការរបស់លោកស្រី ហើយបញ្ជាក់ជាថ្មីថា លោកស្រីបានត្រៀមខ្លួនបន្តការងារដើម្បីជាតិ ទោះស្ថិតនៅក្នុងតួនាទីអ្វីក៏ដោយ។
សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីដឹកជញ្ជួន លោក សូរិយា ជុនហ្គ្រុនហ្គ្រីងគីត មកពីគណបក្សភឿថៃនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោកស្រី ផែនថងថាន។ មួយវិញទៀត អំឡុងពេលព្យួរតំណែង លោកស្រី ផែនថងថាន នឹងក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌វិញ ដោយត្រៀមស្បថចូលកាន់មុខងារនៅថ្ងៃព្រហស្បតិ៍ខាងមុខ៕
ដោយ៖ ឈាង
ចុចអាន៖ នាយករដ្ឋមន្ត្រី ផែថងថាន ត្រូវបានព្យួរអំណាច ចំពេលស្តេចថៃតែងតាំងគណៈរដ្ឋមន្ត្រីថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


