Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ

បានផុស

នៅ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះរោងចក្រក្រដាសនៅខេត្ត Saraburi ប្រទេសថៃ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សច្រើននាក់ជាប់នៅក្នុងនោះ។

អគ្គិភ័យឆាបឆេះរោងចក្រក្រដាសជូតមាត់នៅខេត្ត Saraburi (រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod, អគ្គិភ័យបានកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទទី៣០ខែមិថុនាឆ្នាំ២០២៥ ដោយឆាបឆេះរោងចក្រស្ថិតនៅតំបន់ឧស្សាហកម្ម Hemaraj ក្នុងស្រុក Nong Khae។

ភ្លាមៗនោះ ក្រុមពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈមកទល់ពេលនេះគេមិនទាន់ដឹងច្បាស់ឡើយថាតើមានមនុស្សប៉ុន្មាននាក់ជាប់នៅខាងក្នុងនោះឲ្យពិតប្រាកដ ហើយក៏មានទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ឬរបួសដែរ។

មូលហេតុដែលបង្កជាគ្រោះអគ្គិភ័យដ៏សាហាវនេះ ក៏មិនទាន់ត្រូវបានគេដឹងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម