Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ នេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មនៅផ្លូវ Ratchadaphisek សម្រាប់សវនាការសាក្សីលើកដំបូងក្នុងសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រ ខណៈក្រុមមនុស្សឈរមើលស្លាកលេខរថយន្តលោកដែលចតនៅក្បែរតុលាការទុកចាក់ឆ្នោត ។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថាក់ស៊ីន ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​កើត​ចេញ​ពី​បទសម្ភាសន៍​កាលពី​ឆ្នាំ ២០១៥ ដែលលោកបានផ្តល់ការសម្ភាសន៍រិះគន់របបរាជានិយមទៅឱ្យទូរទស្សន៍កូរ៉េខាងត្បូង។ លោក ថាក់ស៊ីន បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ តែនៅ​ថ្ងៃ​នេះ លោក​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​នីតិវិធី​របស់​តុលាការដោយផ្ទាល់ ដោយមកដល់តុលាការនៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក ហើយ​ចូល​តាម​ច្រក​ចូល​ចំហៀង ដើម្បី​គេច​ពីអ្នក​សារព័ត៌មាន។

លោក ថាក់ស៊ីន បានមកដល់តុលាការក្នុងរថយន្ត Mercedes-Benz ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ «ธษ 267» ដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកចាក់ឆ្នោត ដោយសង្ឃឹមថានឹងមានសំណាងឈ្នះឆ្នោតនៅថ្ងៃទី ១ ខែកក្កដានេះ។

រថយន្តរបស់លោក​ ថាក់ស៊ីន (រូបភាព៖ Khaosod)

ជាមួយគ្នានេះអតីតនាយករដ្ឋមន្ត្រី លោក Somchai Wongsawat និងអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sermsak Pongpanich ក៏បានមកតុលាការដែរ ប៉ុន្តែអ្នកទាំងពីរបដិសេធមិនផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាននោះទេ។ អ្នក​យក​ព័ត៌មាន​ក៏​បាន​កត់​សម្គាល់​ថាមនុស្ស​មួយ​ក្រុម​តូច​មាន​គ្នា​៤-៥​នាក់​ឈរ​នៅ​ជិត​ច្រក​ចូល​មុខ​តុលាការពាក់អាវយឺតដែលមានទង់ជាតិថៃ និងពាក្យស្លោកថា «ថៃមិនលក់ជាតិ»ផងដែរ៕

អ្នកយកព័ត៌មានចាំលោក ថាក់ស៊ីន​ ចេញពីតុលាការ (រូបភាព៖ Thai PBS News)
(រូបភាព៖ Thai PBS News)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម