ព័ត៌មានអន្ដរជាតិ
ក្រសួងពាណិជ្ជកម្មវៀតណាមបន្តព្រមានពីការក្លែងបន្លំពាណិជ្ជកម្មអន្តរជាតិ ខណៈករណីនេះកើនឡើង
ការិយាល័យពាណិជ្ជកម្មវៀតណាមនៅក្រៅប្រទេសជាច្រើន បានបន្តព្រមានអ្នកជំនួញវៀតណាមឱ្យប្រុងប្រយ័ត្នចំពោះការក្លែងបន្លំពាណិជ្ជកម្មអន្តរជាតិ ខណៈករណីនេះចំពោះអាជីវកម្មវៀតណាមបានកើនឡើង ដោយឧក្រិដ្ឋជនប្រើប្រាស់វិធីសាស្រ្តកាន់តែទំនើបៗ ដែលបង្កការខាតបង់ប្រាក់រាប់ម៉ឺន និងករណីខ្លះមានរហូតដល់រាប់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃចន្ទ។

ក្រុមអ្នកជំនាញពាណិជ្ជកម្មបានលើកឡើងថា ចំនួនករណីឆបោកកំពុងកើនឡើង និងកើតឡើងនៅគ្រប់ទីផ្សារទាំងអស់ រាប់តាំងពីអាហ្រ្វិក មជ្ឈិមបូព៌ា ឥណ្ឌា រហូតដល់ប្រទេសអភិវឌ្ឍដូចជាសហរដ្ឋអាមេរិក ហូឡង់ និងអ៊ីតាលី។
ក្នុងករណីភាគច្រើន បន្ទាប់ពីរកឃើញការក្លែងបន្លំពាណិជ្ជកម្ម ឬការក្លែងបន្លំ ពាណិជ្ជករវៀតណាមភាគច្រើនបានស្នើសុំស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាមក្នុងប្រទេសផ្សេងៗ ដើម្បីគាំទ្រ និងស្វែងរកអាជីវកម្មក្លែងបន្លំ ដើម្បីទាមទារទំនិញ និងប្រាក់ដែលបាត់បង់មកវិញ។ ប៉ុន្តែការទាមទារមកវិញ តែងជួបការពិបាកខ្លាំង និងចំណាយច្រើន។
ជុំវិញបញ្ហានេះ តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំហូឡង់ បានលើកឡើងថា ក្រុមអ្នកបោកប្រាស់តែងតែបង្កើតគេហទំព័រក្លែងក្លាយដោយដាក់ព័ត៌មានប្រឌិតទាំងស្រុង ឬបង្កើតគេហទំព័រដោយក្លែងបន្លំជាក្រុមហ៊ុននាំចូល-នាំចេញពិតៗ ឬក្រុមហ៊ុនផ្តល់សេវាជួលធុងប្រេង ដោយភ្ជាប់ជាមួយលេខទូរស័ព្ទទំនាក់ទំនងធម្មតាៗ។ អ្នកតំណាងបន្តថា ក្រុមឧក្រិដ្ឋជនឆ្លៀតឱកាសទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់ហូឡង់ ក្នុងនាមជាប្រទេសអភិវឌ្ឍន៍ដែលមានប្រព័ន្ធច្បាប់តឹងរ៉ឹង និងការអនុវត្តអាជីវកម្មដែលគួរឱ្យទុកចិត្ត។ ការណ៍នេះ ធ្វើឱ្យក្រុមហ៊ុនមួយចំនួនប្រញាប់ប្រញាល់ចុះកិច្ចសន្យា ដោយមិនឃើញពីលក្ខខណ្ឌដ៏គួរឱ្យទាក់ទាញ ហើយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានហ្មត់ចត់អំពីដៃគូរបស់ពួកគេ ដោយបារម្ភថាពួកគេអាចបាត់បង់ឱកាស។

ពេលដែលពាណិជ្ជករមានបំណងផ្ទៀងផ្ទាត់ពីភាពស្របច្បាប់របស់អង្គភាព ក្រុមអ្នកបោកប្រាស់តែងតែផ្ដល់ទិន្នន័យព័ត៌មានចម្លងពីអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្ម ដែលចេញដោយទីភ្នាក់ងារមានការអនុញ្ញាតត្រឹមត្រូវ ឬការផ្ទៀងផ្ទាត់ដោយផ្ទាល់ពីភាគីឯករាជ្យទី៣។ ប៉ុន្តែពេលអនុវត្តជាក់ស្តែង ការផ្ទៀងផ្ទាត់បែបនេះបែរជាមិនអាចធ្វើឡើងបានទៅវិញ ដោយសារតែព័ត៌មានប្រែជាមិនពិត ឬក៏គ្មានតែម្ដង។
អនុប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyễn Cẩm Trang បានសង្កត់ធ្ងន់ថា សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បានបើកឱកាសពាណិជ្ជកម្មជាច្រើនដល់អាជីវកម្មវៀតណាម រួមចំណែកជំរុញការនាំចេញ ប៉ុន្តែវាក៏ធ្វើឱ្យអាជីវកម្មរបស់ខ្លួនត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗក្នុងពាណិជ្ជកម្មអន្តរជាតិផងដែរ។
កន្លងមក ក្រសួងពាណិជ្ជកម្មវៀតណាម តែងតែព្រមានលើបញ្ហានេះ ប៉ុន្តែការបោកប្រាស់នៅតែកើតមានលើអាជីវកម្មវៀតណាម ដែលអាចមកពីការយល់ដឹងមិនល្អរបស់ពាណិជ្ជករក្នុងប្រតិបត្តិការពាណិជ្ជកម្ម ឬក៏ស្ថានភាពស្មុគស្មាញ ដែលធ្វើឱ្យពួកគេមិនឃើញពីហានិភ័យទុកជាមុនជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


