សេដ្ឋកិច្ច
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជំរុញការនាំចេញផលិតផលកាត់ដេរ ទៅចក្រភពអង់គ្លេស
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលមានការគាំទ្រពីមជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរជាតិ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” ដោយមានវត្តមានឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងនៅក្នុងពិធីបើក លោកស្រីរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) នូវកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំឡើងនូវព្រឹត្តិការណ៍ពិព័រណ៍នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលផងដែរ។

លោកស្រី ចម និម្មល បានរំលឹកថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយកាលពីសប្ដាហ៍មុនក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ជាលើកទី២ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងប្រកបដោយចរីភាពចំពោះវិស័យឯកជន។
លោកស្រីរដ្ឋមន្ត្រីបានចែករំលែកនូវគំនិតផ្តួចផ្តើមថ្មីៗ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំ ដាក់ចេញដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធជាមួយកិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ភាពជាដៃគូនិងកិច្ចសន្ទនា ការកសាងច្បាប់ និងបទប្បញ្ញតិផ្សេងៗ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ១០ ខែ គិតចាប់ពីខែមករា-តុលា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេសសម្រេចបានទឹកប្រាក់ជាង ៨៥០ លានដុល្លារអាមេរិក កើនឡើង ១៥,៧ ភាគរយ ក្នុងនោះកម្ពុជានាំចេញមានតម្លៃជាង ៨០៧ លានដុល្លារ កើន ២១% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៤៣ លានដុល្លារ ធ្លាក់ចុះ ៣៦,៧ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា