Connect with us

សេដ្ឋកិច្ច

ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ​ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ​ឆ្នាំ ២០២៤ ​គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចបានការងារសាងសង់ជាង ​៩២% និងចំណាយថវិកាអស់ជាង ១​ ៣៣៦​លានដុល្លារ​អាមេរិក ដែលនឹងសម្រេចទៅតាម​ផែនការនៃការដាក់ឱ្យដំណើរការហោះ​ហើរ​​នៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ឆារស៍ ​វ៉ាន់ ​អភិបាលក្រុមហ៊ុន Cambodia Airport Investment Co., Ltd និងជា​អភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានថ្លែងក្នុងពេលមន្ត្រីទូតម៉ាឡេស៊ី និងទូតប្រទេសប្រុយណេទស្សនកិច្ចព្រលានយន្តហោះតេជោ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ​ដំណើរការសាងសង់ព្រលានយន្តហោះ​​សម្រេច​បាន ៩២% ​ពោលគឺស្របទៅតាម​ផែនការ នឹងគ្រោងដាក់ឱ្យដំណើរការហោះ​ហើរ​​នៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ។​

លោកឧកញ៉ា ឆារស៍ ​វ៉ាន់ បានឱ្យដឹងថា នៅពេលព្រលានយន្តហោះថ្មី បើកដំណើរការ ក្រុមហ៊ុន​អាកាស​ចរណ៍ទាំងអស់ដែលនៅភ្នំពេញនឹងត្រូវផ្ទេរមកព្រលានថ្មីទាំងអស់។

លោកឧកញ៉ា ឆារស៍ ​វ៉ាន់បញ្ជាក់ថា បច្ចុប្បន្នការសងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោជំហានទី១នេះ ​សម្រេចបានរួចរាល់មានដូចជា ស្ថានីយអ្នកដំណើរ ​ផ្លូវរត់ ផ្លូវបរយន្តហោះ និងផ្លូវតាក់ស៊ីក៏រួចរាល់ដែរ។​

អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ​នៅលើ​ទំហំដី ២ ៦០០​ហិកតា ​ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមាន​​ភូមិសាស្ត្រ​នៅ​ក្នុង​ខេត្តកណ្តាល​ជាប់​ខេត្តតាកែវ និង​មានចម្ងាយ​ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៤ អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួលបានអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ៦ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

Sokha Hotels

ព័ត៌មានពេញនិយម