Connect with us

ព័ត៌មានអន្ដរជាតិ

ភូមិភាគ២ថៃ អំពាវនាវឲ្យកម្ពុជា ឈប់ប្តឹង ICJ និងចូលមកតុចរចា

បានផុស

នៅ

ភូមិភាគ២ថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឲ្យកម្ពុជាឈប់ប្តឹងទៅតុលាការអន្តរជាតិ ICJ និងវិលមកកាន់តុចរចា ប៉ុន្តែក្នុងនោះថៃក៏ទាមទារទាំងងងើល សុំកម្ពុជាឈប់ព្យាយាមដណ្តើមទឹកដីខ្លួនថែមទៀតផង ទាំងដែលខ្លួនឯងជាអ្នកឈ្លានពានកម្ពុជាសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិភាគ២ បានចេញសេចក្តីថ្លែងការណ៍នេះនៅរសៀលថ្ងៃសុក្រទី២៥ខែកក្កដាឆ្នាំ២០២៥ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី នាយករដ្ឋស្តីទីថៃ Phumtham Wechayachai បានស្នើឲ្យមានកិច្ចចរចាផ្នែកការទូត ដើម្បីកាត់បន្ថយអំពើហិង្សានៅតាមព្រំដែន។

លោក Phumtham បញ្ជាក់ថា រដ្ឋាភិបាលនិងយោធាថៃកំពុងធ្វើការជាមួយប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បីបញ្ចប់ជម្លោះឲ្យបានឆាប់រហ័ស។

ទន្ទឹមនោះលោកបន្ថែមថា អាស៊ាននឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតីហ៊ុនម៉ាណែត មុន រួចនឹងពិភាក្សាជាមួយភាគីថៃ ដើម្បីឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ កំពុងវ៉ល់ពេញប្រទេសដោយសារព័ត៌មានខ្លួនឯង ផ្សាយត្រឡប់ត្រឡិន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម