Connect with us

សេចក្ដីជូនដំណឹង

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

បានផុស

នៅ

នៅថ្ងៃសុក្រ ទី២៥ ខែកក្កដានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ដែលបេសកកម្មនេះមានរយៈពេល ៣ខែ ជូនប្រជាពលរដ្ឋ ដែលមានទាំងចាស់ជរា កុមារ និងស្រ្ដីមានផ្ទៃពោះផងដែរនោះ បានភៀសសឹកទៅកាន់ទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មចុះសមរភូមិក្តៅនាពេលនេះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលក្នុងបេសកកម្មនេះ អ្នកឧកញ៉ា និងក្រុមការងារ ត្រៀមជួយរៀបចំបម្រើ ម្ហូបអាហារទាំងស្រុង រយៈពេល៣ខែ ជូនដល់ប្រជាពលរដ្ឋជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះ ក្រោយកើតមានការផ្ទុះអាវុធដែលទាហានថៃផ្តើមមុន ហើយកងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួនដើម្បីគ្រប់គ្រងដែនអធិបតេយ្យជាតិខ្មែរ។

ការចុះសមរភូមិរបស់អ្នកឧកញ៉ាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីជាតិនិយម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលលោកទាំងទ្វេកំពុងដឹកនាំនាវាកម្ពុជាបន្តមានសាមគ្គីភាពជាធ្លុងមួយ ក្នុងឆន្ទៈតែមួយ និងស្មារតីតែមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម