Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងវ៉ល់ពេញប្រទេសដោយសារព័ត៌មានខ្លួនឯង ផ្សាយត្រឡប់ត្រឡិន 

បានផុស

នៅ

ក្នុងពេលមានជម្លោះកម្ពុជា-ថៃ នៅប្រទេសថៃឯណោះកំពុងតែវ៉ល់ខ្លាំងមែនទែន ដោយសារតែប្រព័ន្ធផ្សាយរបស់ខ្លួន រាយការណ៍ព័ត៌មានបំភ្លៃ ប្រតិដ្ឋក្លែងក្លាយ ហើយពេលនេះមានការបង្ហោះព័ត៌មានយ៉ាងច្របូកច្របល់បំផុត ឈានដល់ការចេញមុខជំទាស់គ្នាឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ The Nation បានចុះផ្សាយពីកងទ័ពថៃវាយគ្រប់គ្រងប្រាសាទព្រះវិហារនិងវត្ត​កែវ​​សិក្ខា​គិរី​ស្វារៈ​ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក អ្នកនាំពាក្យកងទ័ពថៃ Winthai Suvaree ចេញមុខបដិសេធថា នេះជាព័ត៌មានក្លែងក្លាយ។

ការបដិសេធនេះត្រូវបានផ្សាយបន្តដោយកាសែត Bangkok Post ដែលបង្ហាញពីភាពច្របូកច្របល់ និងការចុះផ្សាយត្រឡប់ត្រឡិនដោយសារព័ត៌មានក្នុងប្រទេសថៃ សូម្បីតែពលរដ្ឋថៃក៏មិនដឹងថាគួរជឿសារព័ត៌មានរបស់ប្រទេសខ្លួនឯងឬអត់ផងដែរ។

ក្នុងជម្លោះកម្ពុជា-ថៃបានលាតត្រដាងយ៉ាងច្បាស់អំពីភាពគ្មានវិជ្ជាជីវៈរបស់អ្នកកាសែតថៃ ដែលផ្សាយព័ត៌មានបំពុល ក្លែងក្លាយ ប្រតិដ្ឋធ្វើឲ្យវ៉ល់ពេញប្រទេស។

ជាក់ស្តែង​ សារព័ត៌មានថៃ ខំផ្សាយបំភ្លៃទម្លាក់កំហុសមកលើកម្ពុជាថាជាអ្នកផ្តើមជម្លោះទាំងដែលខាងខ្លួនឯងនោះ ជាអ្នកបាញ់មុនសោះ។ ក្នុងនោះ The Nation នេះឯងគឺជាកាសែតដែលកំពូលបំភ្លៃជាងគេ។

ជម្លោះនាពេលនេះក៏បកស្បែកមុខកាសែតថៃផងដែរ ថាជាប្រភពមិនអាចទុកចិត្តបាន និងហ៊ានផ្សាយរឿងប្រតិដ្ឋក្បត់វិជ្ជាជីវៈរបស់ខ្លួនឯង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចេញមុខអំពាវនាវឲ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម