សេដ្ឋកិច្ច
អ្នកជំនាញអះអាង តម្លៃមាសនឹងធ្លាក់ចុះ នៅចំពេលលោកដូណាល់ ត្រាំ ឡើងកាន់តំណែង
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា តម្លៃមាសនឹងធ្លាក់ចុះនៅចំពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ដោយអះអាងថា គោលនយោបាយរបសលោកត្រាំនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនលើការជូញដូរមាស។

លោក ឡុង សំណាង បានឱ្យដឹងថា នៅមុនពេលឡើងកាន់តំណែងលោក ត្រាំ ៣ ថ្ងៃ តម្លៃហាងឆេងមាសអាចនឹងមានការធ្លាក់ចុះច្រើន ខណៈសកម្មភាពរបស់លោកដូណាល់ ត្រាំកន្លងមកបានជះឥទ្ធិពលទៅលើតម្លៃហាងឆេងមាស ដែលភាគច្រើនសកម្មភាពលោក ត្រាំ សុទ្ធតែធ្វើឱ្យប្រាក់ដុល្លារល្អ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកល្អ ដូច្នេះជាហេតុផលដែលរុញឱ្យ តម្លៃហាងឆេងមាសធ្លាក់ចុះ នៅពេលដែលគាត់កំពុងតែលើកឡើងតែម្ដង។
លោកបានបន្ថែមថា ធនាគាកណ្ដាលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ហាក់ខុសប្លែកជាងឆ្នាំមុនៗ ជាពិសេសនៅខែ ១២ ឆ្នាំ ២០២៤ គាត់នឹងចេញសុន្ទរកថា ឬថ្លែងអំពីគោលដៅនៅឆ្នាំបន្ទាប់ថា នឹងទម្លាក់អត្រាការប្រាក់ ឬក៏កំណត់អត្រាការប្រាក់ប៉ុន្មានដង តែក្នុងមួយឆ្នាំ ២០២៥ គឺមិនមានកំណត់ថា តើដំឡើងប៉ុន្មានដង ទម្លាក់ប៉ុន្មានដង ឬកំណត់ ទម្លាក់ ឬដំឡើងនោះទេ ព្រោះដោយសារស្ថានភាព គាត់នឹងសំដៅទៅលើភាពជាក់ស្ដែងតែម្ដង។

លោក ឡុង សំណាង អះអាងថា អ្វីដែលធនាគារកណ្ដាលអាមេរិកមើល គឺទៅលើការងារ បើកំណើនការងារកើនឡើង បើកំណើនប្រាក់ចំណូលកើនឡើង បើថ្លៃទំនិញកើនឡើង គាត់មើល ៤ ទៅ ៥ ចំណុចហ្នឹង ក៏គាត់អាចវិនិច្ឆ័យក្នុងការបោះឆ្នោតដំឡើង ទម្លាក់អត្រាការប្រាក់បានហើយ។
លោក ឡុង សំណាងយល់ឃើញថា៖ «ភាគរយច្រើន ឆ្នាំ ២០២៥ គឺធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដើរដោយរលូនទៅមុខតែម្ដង ពេលដែលសេដ្ឋកិច្ចដើរ ថ្លៃលុយមានតម្លៃទាប ឬមានតុល្យភាពជាមួយលំនឹងទីផ្សារ មានន័យថា វិនិយោគិនគេនឹងនាំគ្នាទៅវិនិយោគ ដោយសារតែមានលំនឹងផលិតផលជាមួយតម្លៃលុយ ប្រសិនបើអត្រាការប្រាក់ថ្លៃ ការវិនិយោគនឹងថយចុះហើយម្នាក់ៗយកលុយទៅដាក់តែធនាគារ»។

លោក ឡុង សំណាង បញ្ជាក់បន្ថែមថា កត្តាភូមិសាស្ត្រនយោបាយ ទោះបីបច្ចុប្បន្នហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែមិនទាន់ស្ងប់រម្ងាប់ថា សន្តិភាព ១០០% ទេ នៅប្រទេសប៉ែកអឺរ៉ុប ឬរុស្ស៊ី-អ៊យក្រែន ដែលធ្លាប់មានវិវាទ ឬប្រទេសដែលមាន អរិភាពនឹងគ្នាក៏អាចផ្ទុះឡើងនៅក្នុងឆ្នាំ ២០២៥ នេះដែរ ដូច្នេះសាធារណជនក៏អាចមានឱកាសជួញដូរលើវិស័យជួញដូរលើតម្លៃហាងឆេងមាស។
តម្លៃហាងឆេងមាសនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ ស្មើនឹង ២ ៦៥៨ ដុល្លារ ក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២០២ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។
សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣១៩ ដុល្លារក្នុងមួយជី។
អ្នកស្រី ជុត គីមសែ អាជីវករលក់មាសនៅផ្សារធំថ្មី ប្រាប់ថា សកម្មភាពទិញ-លក់មាស មានភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ ដោយសារហាងឆេងមាសប្រែប្រួលឡើងចុះច្រើន ធ្វើឱ្យអតិថិជនភ័យបារម្ភ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


