ព័ត៌មានជាតិ
ចម និម្មល៖ ការចាកចេញរបស់កម្ពុជាពី LDC នឹងបង្កើនភាពធន់ និងកាលនុវត្តភាពថ្មីដល់ខ្លួន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល បានលើកឡើងថា ក្នុងដំណើរនៃការចាកចេញរបស់កម្ពុជាពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការកើនឡើងនៃលក្ខខណ្ឌតម្រូវនៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស ក្នុងការពិនិត្យផ្លាស់ប្តូរគំរូសម្រាប់កំណើន (Growth Model) ដែលមានចីរភាព បរិយាប័ន្ន និងភាពធន់ ជាងមុន។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះធ្វើឡើងក្នុងឱកាសដែលលោកស្រីធ្វើជាអធិបតីក្នុង សិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី «ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង» នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។
សម្រាប់សិក្ខាសាលានេះក៏មានការចូលរួមដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រីប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា តំណាងស្ថានទូត និងអង្គទូតបរទេស ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាច្រើនរូបផងដែរ។
លោកស្រីចម និម្មលបានគូសបញ្ជាក់ថា៖«ផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាមគ្គុទ្ទេសក៍ប្រកបដោយភាពជាក់ស្តែង សម្រាប់ការពង្រឹងការត្រៀមខ្លួនលើវិស័យពាណិជ្ជកម្មដែលផ្តោតលើការលើកកម្ពស់ការអនុវត្តពាណិជ្ជកម្មប្រកបដោយចីរភាព ការដំទ្បើងកម្រិតខ្សែច្រវាក់តម្លៃ និង ការធានាបាននូវច្រកចូលទីផ្សារសម្រាប់ការនាំចេញផលិតផលកម្ពុជា»។
លោកស្រីថាកម្ពុជាពិតជាមានភាពចាំបាច់ក្នុងការថ្លឹងថ្លែងឱ្យមានតុល្យភាពដោយការប្រុងប្រយ័ត្ន រវាងវិស័យអាទិភាពរយៈពេលខ្លី ជាមួយនឹងចីរភាពរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេស ទន្ទឹមនឹងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីចម និម្មលថ្លែងថា៖«ការប្រឈមនឹងការបាត់បង់ភាពអនុគ្រោះច្រកចូលទីផ្សារ ការអនុលោមតាមច្បាប់ពាណិជ្ជកម្មដ៏តឹងរ៉ឹង និងភាពផុយស្រួយនៃប្រព័ន្ធពាណិជ្ជកម្មសកល តម្រូវឱ្យកម្ពុជា រៀបចំអភិក្រមប្រកបដោយយុទ្ធសាស្ត្រ នវានុវត្តន៍ និងការសម្លឹងឆ្ពោះទៅមុខ ជាពិសេស ស្របពេលដែលពិភពលោកកំពុងឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាផងដែរ។
លោកស្រីរដ្ឋមន្រ្តី បន្តថា៖« ការចាកចេញរបស់កម្ពុជាពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការកើនឡើងនៃលក្ខខណ្ឌតម្រូវនៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស ក្នុងការពិនិត្យផ្លាស់ប្តូរគំរូសម្រាប់កំណើន (Growth Model) ដែលមានចីរភាព បរិយាប័ន្ន និងភាពធន់ ជាងមុន ដែលនឹងធានាបានថា កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់សម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាជំហដ៏ប្រសើរក្នុងការរីកលូតលាស់ក្នុងសេដ្ឋកិច្ចសកលប្រកបដោយថាមវន្តនិងវិវត្តទៅមុខជាប់ជានិច្ច ដោយឈរលើស្មារតីការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស»។
បើយោងតាមរបាយការណ៍ចុងក្រោយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីខែវិច្ឆិកា ជាមួយនឹងដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ខាងមុខនេះ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ខណៈការបាត់បង់ការងារប្រមាណជា ១៦៥ ០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។

បើយោងតាម ឯកសារគោលនយោបាយនោះ បានវាយតម្លៃពីសក្តានុពលនៃការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដូចជាទិដ្ឋភាពទាក់ទងនឹងការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទាន ក្នុងចំណោមការអនុគ្រោះផ្សេងទៀត។
ចំពោះការបាត់បង់នេះអាចមានផលប៉ះពាល់ទៅដល់វិស័យសុភាពសាធារ: ការនាំចេញពាណិជ្ជកម្មសំខាន់ៗ (ដូចជា សម្លៀកបំពាក់ អង្ករ និងកង់ ជាដើម) និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម។
បើតាមឯកសារគោលនយោបាយដដែល អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ជាមួយនឹងការបាត់បង់ការងារប្រមាណជា ១៦៥.០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។ ជាមួយគ្នានោះដែរ ប្រជាជនចំនួន ៤៣២០០០ នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


