ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរី សហការគ្នាពង្រឹងលើកម្មសិទ្ធិឧស្សាហកម្ម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសើរឡើង។

ការចុះហត្ថលេខា ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីទី២៣ ខែមករា ឆ្នាំ២០២៥ ដោយលោក ហែម វណ្ណឌី ដែលជារដ្ឋមន្រ្តី MISTI ដែលបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា (IP) ក្នុងវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរ ។
បើបយោងតាម MISTI ការចុះហត្ថលេខាននេះជាការបន្តសុពលភាពលើកទី២ លើអនុស្សរណៈយោគយល់ដំបូង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ និងបានបន្តសុពលភាពរយៈពេល៥ឆ្នាំម្តង។ អនុស្សរណៈនេះផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព ការការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ។
កិច្ចសហប្រតិបត្តិការសំខាន់ៗក្រោមអនុស្សរណៈនេះរួមមាន ការបន្តចុះបញ្ជីឡើងវិញនូវប្រកាសនីយបត្រតក្កកម្មសិង្ហបុរីក្នុងប្រទេសកម្ពុជា កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីកម្ពុជា និងការបន្តកិច្ចសហការដើម្បីកែលម្អអភិបាលកិច្ចកម្មសិទ្ធិបញ្ញា។ អនុស្សរណៈនេះក៏សម្រួលដល់ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជំរុញប្រព័ន្ធចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្មនៅកម្ពុជាផងដែរ។

ពិធីចុះហត្ថលេខានេះបង្ហាញពីភាពជាដៃគូមួយទសវត្សរ៍រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ភាគីទាំងពីរ សម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងតំបន់។
លោក ហែម វណ្ណឌី បានមានប្រសាសន៍ថា៖« តាមរយៈការសហការជាផ្លូវការលើការងារ ដូចជាប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ការបណ្តុះបណ្តាល និងការចែករំលែកឧត្តមានុវត្តន៍ យើងបានពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងជំរុញការការពារកម្មសិទ្ធិឧស្សាហកម្មនៅក្នុងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិនេះ មិនត្រឹមតែជួយសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមកប៉ុណ្ណោះទេ តែក៏ជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទនៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា»។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពកម្មសិទ្ធិបញ្ញាជប៉ុន (JPO) ដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។
«គំនិតផ្តួចផ្តើមនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍។ កិច្ចសហការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី នឹងរួមចំណែកបន្ថែមដល់ការលើកកម្ពស់សេវានេះ»។ នេះបើយោងតាម MISTI៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ