សេដ្ឋកិច្ច
ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង
នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ០០០ តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបែរជាមានភាពល្អប្រសើរពោលគឺកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា។

លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា អនុវិស័យម្រេចបានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួននៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដូចជាបញ្ហាអាកាសធាតុក្តៅ និងមានរយៈពេលវែង, តម្លៃជីថ្នាំថ្លៃ ការបន្លំគុណភាពជីថ្នាំ និងបច្ចេកទេសដាំដុះថែទាំរបស់កសិករភាគច្រើននៅមានកំរិត ខណៈទីផ្សារនាំចេញភាគច្រើនពឹងលើវៀតណាម មានក្រុមហ៊ុនប្រមូលទិញតិចតួច។
លោក ម៉ាក់ នី សង្ឃឹមថា នៅឆ្នាំ ២០២៥ ទិន្នផលម្រេចនឹងមានការកើនឡើង ប៉ុន្តែមានម្រេចមួយចំនួនបានងាប់ដោយសារអាកាសធាតុក្ដៅ។

លោក ម៉ាក់ នី សង្ឃឹមថា ក្រុមហ៊ុននាំចេញអាចនាំចេញទៅចិនបានច្រើនជាងឆ្នាំមុនហើយទីផ្សារផ្សេងៗក្រៅពីវៀតណាមនឹងមានការកើនឡើងផងដែរតាមរយៈការស្វែងរកអ្នកទិញក្រៅប្រទេសរបស់ក្រុមហ៊ុននាំចេញ។
បើតាមលោក ម៉ាក់ នី ការនាំចេញម្រេចកម្ពុជាជាផ្លូវការសម្រេចបានប្រមាណ ៦ ពាន់តោន នៅក្នុងឆ្នាំ ២០២៤ ខណៈនៅមានការនាំចេញក្រៅផ្លូវការមួយចំនួនទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

តម្លៃម្រេចធម្មតានៅកម្ពុជាបានហក់ឡើងទ្វេដងរហូតដល់ជិត ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម បើធៀបនឹងតម្លៃក្នុងឆ្នាំ ២០២៣ ដែលលក់បានត្រឹមជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ជាទូរទៅនៅក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧-២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា។
ទីផ្សារម្រេចកម្ពុជា ត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុបជាដើម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ