សេដ្ឋកិច្ច
តម្លៃម្រេចកើនឡើងដល់ ២ ម៉ឺន ៥ ពាន់ រៀល ក្នុងមួយគីឡូក្រាម
លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ថា តម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។

កសិកររស់នៅស្រុកសំឡូត ខេត្តបាត់ដំបង លោក សឿម សុវណ្ណ ប្រាប់ថា ម្រេចខ្មៅដែលប្រជាកសិករធ្វើការដាំដុះ និងហាលសម្ងួត កំពុងមានតម្លៃទីផ្សារល្អ បើប្រៀបធៀបឆ្នាំមុន ដែលធ្វើឲ្យកសិករសប្បាយរីករាយ។
លោកបានបន្ថែមថា សម្រាប់ម្រេចខ្ចីមួយតោន អាចហាលស្ងួតទៅជាម្រេចខ្មៅបានជិត ៣០០ គីឡូក្រាម ហើយកាលពីឆ្នាំកន្លងទៅ ម្រេចខ្មៅលក់បានត្រឹមតែ ១៦.០០០ រៀល ក្នុងមួយគីឡូក្រាម លុះនៅឆ្នាំនេះម្រេចខ្មៅអាចឡើងរហូតដល់ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម ដែលខុសតម្លៃពីឆ្នាំមុនច្រើន។

គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ ការនាំចេញម្រេចរបស់កម្ពុជាសម្រេចបាន ៣០០ តោន ធ្លាក់ចុះជាង ៩០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈការប្រមូលផលម្រេចសម្រេចបានប្រមាណ ៥០ ភាគរយ។
យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ ២០២៣។
ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ តោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


