សេដ្ឋកិច្ច
កសិដ្ឋាន សុធី ដាំម្រេច កែច្នៃជាកាហ្វេ ស្រា និងតែ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ បានចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប និងចំការម្រេច សុធី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

កសិដ្ឋានប៊េប៊ី-ប៊ើត មានផ្ទៃដីដាំដុះប្រមាណ ៩០ហិកតាផ្តោតលើដំណាំឈើហូបផ្លែក្រូចជាង១០ប្រភេទ ដើមប័រ ដូង ជាពិសេសដំណាំម្រេច និងម្ទេសជាង២០ប្រភេទ ជាប្រភេទ(Caribbean Chili & Carolina Reaper) និងចិញ្ចឹមសត្វគោផងដែរ។
លោករដ្ឋមន្រ្តី ឌិត ទីណា បានផ្តល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងយល់ដឹងពីនីតិវិធីនាំចេញ ធ្វើយ៉ាងណាជំរុញការនាំចេញកសិផលដែលមានស្រាប់ ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។

បន្ទាប់មកលោករដ្ឋមន្ត្រី បានបន្តចុះទស្សនកិច្ចចំការម្រេច សុធី ដែលជាកន្លែងអំណោយផលដល់កសិ-ទេសចរណ៍ ក្នុងការទទួលបានដំណើរទេសចរណ៍បែបបៃតង និងទទួលបានផលិតផលម្រេចដែលមានគុណភាព សម្រាប់ភ្ញៀវបរទេសផងដែរ។
លោករដ្ឋមន្ត្រី បានកោតសរសើរដល់ម្ចាស់កសិដ្ឋានដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អ មានគុណភាពខ្ពស់ និងមានផែនការថែទាំត្រឹមត្រូវ សំដៅបំពេញតម្រូវការទីផ្សារអន្តរជាតិ និងបានកែច្នៃបន្ថែមក្នុងការផលិតជា តែម្រេច កាហ្វេម្រេច និងស្រាម្រេច ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។
លោករដ្ឋមន្រ្តី ឌិត ទីណាក៏បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត ដោយម្រេចជាដំណាំសក្តានុពល និងជាដំណាំសម្គាល់ភូមិសាស្រ្ត ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា និងមានរបៀបនៃការធ្វើដោយត្រឹមត្រូវ ដើម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។

នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ០០០ តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបែរជាមានភាពល្អប្រសើរពោលគឺកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា។
បើតាមលោក ម៉ាក់ នី ការនាំចេញម្រេចកម្ពុជាជាផ្លូវការសម្រេចបានប្រមាណ ៦ ពាន់តោន នៅក្នុងឆ្នាំ ២០២៤ ខណៈនៅមានការនាំចេញក្រៅផ្លូវការមួយចំនួនទៀត។
យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


