សេដ្ឋកិច្ច
កសិករដាំម្រេច នៅខេត្តមណ្ឌលគិរីរីករាយពេលទទួលបានទិន្នផល និងតម្លៃកើនឡើងខ្ពស់
ផ្ទៃដីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីដែលមានសម្បត្តិធនធានធម្មជាតិដ៏សម្បូរបែប និងដីមានជីវជាតិល្អអំណោយផលខ្លាំងទៅលើវិស័យផ្នែកកសិកម្ម និងកសិឧស្សាហកម្ម។

ក្នុងចំណោមដំណាំកសិកម្មទាំងអស់នោះដំណាំម្រេចក៏ជាដំណាំដែលមានសក្ដានុពលខ្លាំងណាស់ដែរនៅក្នុងខេត្តមណ្ឌលគិរី ដែលប្រជាពលរដ្ឋនិយមដាំច្រើនជាងគេគឺនៅក្នុងស្រុកពេជ្រាដា។
អ្នកស្រី ពេជ្រ សំអិត មានអាយុ៤០ឆ្នាំជាកសិករ រស់នៅក្នុងឃុំប៊ូស្រាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានប្រាប់ «កម្ពុជាថ្មី»ថា អ្នកស្រីបានប្រកបរបរកសិកម្មដាំដុះដំណាំម្រេចនេះរយៈពេល១០ឆ្នាំកន្លងមកហើយ។ ហើយសព្វថ្ងៃគាត់មានប្រកបរបរកសិកម្មដាំដំណាំម្រេចនៅលើផ្ទៃដីជាងកន្លះហិកតារនិងបានទទួលផលជារៀងរាល់ឆ្នាំ។

អ្នកស្រីបន្តថា ដំណាំម្រេចដែលកសិករចាប់ផ្ដើមប្រមូលផលមានចំនួន៦ខែក្នុងមួយឆ្នាំចន្លោះចាប់ពីខែ១២រហូតទៅដល់ខែ៥ទើបស្បើយការប្រមូលផល។ ហើយថា ដោយសារអាកាសធាតុក្នុងឆ្នាំនេះ អំណោយផលការប្រមូលទិន្នផលម្រេចនៅក្នុងចម្ការរបស់គាត់នៅក្នុងឆ្នាំនេះហាក់បង្កើនទិន្នផលច្រើនជាងមុនបន្ថែមទៀត។
លើសពីនេះ អ្វីដែលជាការសប្បាយចិត្តរីករាយសម្រាប់កសិករដែលប្រកបរបរកសិកម្មដាំម្រេចនេះគឺតម្លៃទៅលើទីផ្សារ នៅក្នុងឆ្នាំនេះហាក់ឡើងថ្លៃ។
កសិកររូបនេះបានបញ្ជាក់ថា តម្លៃម្រេចនៅក្នុងដើមឆ្នាំពេលចាប់ផ្តើមប្រមូលផលបានរហូតទៅដល់២៧០០០រៀលក្នុង១គីឡូក្រាម ប៉ុន្តែចាប់ពីការប្រមូលផលមកដល់ពេលចុងឆ្នាំនេះតម្លៃនៅត្រឹមតែ២៥០០០រៀលប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាមិញ ទោះបីជាមានការតម្លៃហាក់ធ្លាក់ថ្លៃបន្តិចបន្ទួច ប៉ុន្តែឈ្មួញទិញតាមតម្លៃទីផ្សារហាងឆេងប្រចាំថ្ងៃ ឡើងចុះជាការធម្មតា។

ក្នុងនាមអ្នកស្រីជាកសិករដាំម្រេចម្នាក់នៅក្នុងខេត្តមណ្ឌលគិរី រំពឹងថាតម្លៃម្រេចមិនមានការធ្លាក់ចុះវិញ ហើយនឹងអាចកើនឡើងតម្លៃបន្ថែមទៀតនៅពេលខាងមុខនៅឆ្នាំក្រោយៗទៀត។
ជាមួយគ្នានេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់ «កម្ពុជាថ្មី» ឲ្យផងដែរថា ដំណាំម្រេច ក្នុងឆ្នាំ២០២៤ ផ្ទៃដីអនុវត្តបានសរុបចំនួន ១ ៣១២ហិកតា កើនលើឆ្នាំមុន០៤ហិកតា។
បច្ចុប្បន្ន ក្នុងឆ្នាំ២០២៥នេះតម្លៃល្អជាងឆ្នាំមុន (ក្នុងចន្លោះពី ២ ៤០០០រៀល ទៅ ២ ៤៥០០រៀលក្នុង១គីឡូក្រាម កើនលើសឆ្នាំមុនពី ៦ ០០០រៀល ទៅ ៦៥០០រៀលក្នុង១គីឡូក្រាម៕

អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


