Connect with us

សេដ្ឋកិច្ច

ការនាំចេញម្រេចរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជិត ២០ លានដុល្លារ ធ្លាក់ចុះជាង ២០%

បានផុស

នៅ

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញម្រេចសម្រេចបានទំហំទឹកប្រាក់ជិត​ ២០ លានដុល្លារ ធ្លាក់ចុះ ២១,៣៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ ២៥ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជា​ថ្មីថា ស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ ធ្វើឱ្យការនាំចេញធ្លាក់ចុះ ខណៈការប្រមូល​ផលម្រេច​មិនទាន់បញ្ចប់នៅឡើយទេ ចំណែកឯតម្លៃម្រេចធម្មតានៅ​កម្ពុជា​​បានកើន​ដល់​ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយ​គីឡូ​ក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន។

យោងតាមសមាគម​សហព័ន្ធ​ម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្ម​ម្រេច​នៅ​កម្ពុជា​សម្រេច​បាន​ប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែ​តម្លៃ​ម្រេច​បាន​កើនឡើង​ទ្វេ​ដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពី​ការ​នាំ​ចេញ​ម្រេច កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ ២០២៣។

ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​ តោន ទៅ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគ​រយ និងប្រទេស​បន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម