សេដ្ឋកិច្ច
ក្រុមហ៊ុនអាល្លឺម៉ង់ ចុះហត្ថលេខាទិញម្រេចខ្មៅ ១០០ តោន ពីសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ
ក្រុមហ៊ុន FUCHS របស់អាល្លឺម៉ង់ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ បានចុះកិច្ចសន្យាទិញម្រេចខ្មៅទំហំ ៧០ ម៉ឺនដុល្លារ ពីសហគមន៍កសិកម្មទំនើបរបស់យើងនឹងផ្គត់ផ្គង់ម្រេចខ្មៅចំនួន១០០តោន ក្នុងតម្លៃថេរ ៧ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព ដែលជាតម្លៃល្អលើសពីតម្លៃមធ្យម នៅលើទីផ្សារប្រមាណ១០%។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិកទាំងអស់ពីការ ប្រែប្រួលថ្លៃ ព្រមទាំងបានណែនាំឱ្យនាយកដ្ឋានកសិឧស្សាហកម្ម បន្តសម្របសម្រួលកិច្ចសន្យា ទិញ-លក់ ម្រេច បន្ថែមទៀត។
នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ០០០ តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបែរជាមានភាពល្អប្រសើរពោលគឺកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។
លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីថា អនុវិស័យម្រេចបានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួននៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដូចជាបញ្ហាអាកាសធាតុក្តៅ និងមានរយៈពេលវែង, តម្លៃជីថ្នាំថ្លៃ ការបន្លំគុណភាពជីថ្នាំ និងបច្ចេកទេសដាំដុះថែទាំរបស់កសិករភាគច្រើននៅមានកំរិត ខណៈទីផ្សារនាំចេញភាគច្រើនពឹងលើវៀតណាម មានក្រុមហ៊ុនប្រមូលទិញតិចតួច។

លោក ម៉ាក់ នី សង្ឃឹមថា នៅឆ្នាំ ២០២៥ ទិន្នផលម្រេចនឹងមានការកើនឡើង ប៉ុន្តែមានម្រេចមួយចំនួនបានងាប់ដោយសារអាកាសធាតុក្ដៅ។
តម្លៃម្រេចធម្មតានៅកម្ពុជាបានហក់ឡើងទ្វេដងរហូតដល់ជិត ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម បើធៀបនឹងតម្លៃក្នុងឆ្នាំ ២០២៣ ដែលលក់បានត្រឹមជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ជាទូរទៅនៅក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧-២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា។
ទីផ្សារម្រេចកម្ពុជា ត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុបជាដើម៕





អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


