សេដ្ឋកិច្ច
កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប
កម្ពុជានឹងផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃវិស័យអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍នៅប្លុកអឺរ៉ុបបើកការហោះហើរមកកាន់កម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា កម្ពុជានឹងផ្ដិតយករូបភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅផ្សព្វផ្សាយនៅតាមបណ្ដាពិព័ណ៌ទេសចរណ៍ធំៗនៅលើពិភពលោក ជាពិសេសនៅដើមខែមីនាខាងមុខនេះ ប្រតិបត្តិករទេសចរកម្ពុជានឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយកម្ពុជានឹងយករូបភាពនេះ ទៅបង្អួតប្រតិបត្តិករទេសចរនៅលើពិភពលោក ដែលមកផ្ដុំគ្នានៅទីក្រុងប៊ែរឡាំង។
លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងនាំមកនូវកិត្យានុភាពរបស់កម្ពុជា ខណៈកម្ពុជាអាចយកផលិផលមួយនេះ ទៅលើឆាកអន្តរជាតិ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងការទាក់ទាញជើងហោះហើរត្រង់បន្ថែមទៀត និងបង្ហាញភ្ញៀវទេសចរណ៍នៅលើពិភពលោកឱ្យបានឃើញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលនូវការវិនិយោគធំៗនូវការទទួលការហោះហើរត្រង់ និងទទួលភ្ញៀវគ្រប់ជាតិសាសន៍។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។
បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជាង ៦ លាននាក់ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤%៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


