Connect with us

សេដ្ឋកិច្ច

​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​អះអាងថា ជំនួបធុរកិច្ចសមាគម PATA នឹង​នឹង​ប្រែក្លាយ​បញ្ហាប្រឈម​ជាឱកាស​

បានផុស

នៅ

លោក ហួត ហាក់ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានលើកឡើងថា​ តាមរយៈជំនួបធុរកិច្ច សមាគម​ទេស​ចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ នឹងប្រែក្លាយបញ្ហាប្រឈមជា​កាលានុវត្ត​ដើម្បី​បន្តជំរុញកំណើននៅក្នុងវិស័យទេសចរណ៍ និងរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកប​ដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ នៅថ្ងៃទី ​០៩ ខែមករា ​បានអញ្ជើញជាអធិបតីក្នុងពិធីជំនួបធុរកិច្ច សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ឆ្នាំ២០២៥ ដែលការជួបជុំនេះគឺ ដើម្បីពង្រឹង ​និងពង្រីក​បណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធ ចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗ ​អំពីការវិវត្ត​នៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក។

ក្រសួងទេសចរណ៍​ក៏​ត្រូវបន្តនិរន្តភាពការងារតាមវិស័យដែលជាសមត្ថកិច្ចរបស់យើង ដោយបំពេញ​ការងារ​ក្នុងស្មារតីបុរេសកម្ម, សកម្ម និងអន្តរសកម្ម, ដើម្បីធានាភាពធន់នៃវិស័យ​ទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិ ដែលបាននិងកំពុងប្រឈម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា​ ការដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ​ចំនួន៦ របស់ក្រសួងទេសចរណ៍, វិស័យឯកជន បានដើរតួនាទីគន្លឹះយ៉ាង​សំខាន់ក្នុងការជំរុញ​សន្ទុះវិស័យទេសចរណ៍កម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និង ការនាំយកភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ គាំទ្រ និងលើកទឹកចិត្តវិស័យឯកជន រៀបចំជំនួបធុរកិច្ចឱ្យ​បានកាន់តែ​ច្រើន ដែលនឹងជួយជំរុញការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន និងចែករំលែកឱកាស​នៃការ​វិនិយោគកាន់តែទូលំទូលាយជាងមុនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម