Connect with us

សេដ្ឋកិច្ច

ហាងឆេងមាស ហក់ឡើងទៅតម្លៃខ្ពស់សាជាថ្មី

បានផុស

នៅ

ហាងឆេងមាសនៅក្នុងសប្ដាហ៍នេះ បានហក់ឡើងទៅតម្លៃខ្ពស់សាជាថ្មី ដោយជួញដូរក្នុងតម្លៃ ២៩៣៥ ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៥៣៦ ដុល្លារក្នុងមួយតម្លឹង​នៅក្នុង​ប្រទេស​កម្ពុជា។ នៅតាមបណ្ដា​ហាងនានានៅរាជធានីភ្នពេញលក់ចេញក្នុងតម្លៃ ៣៥៣  ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ប្រាប់​​​កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ដោយសារភាពមិន​ច្បាស់​លាស់​ក្នុង​ការ​ផ្លាស់​ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការដាក់សម្ពាធ​ពន្ធ​របស់​​លោក ដូណាល់ ត្រាំ ទៅ​លើបណ្ដាប្រទេសមួយចំនួន បានធ្វើឱ្យតម្លៃមាសនៅតែមាននិន្នា​កាកើនឡើង។

លោក ឡុង សំណាង យល់ឃើញថា៖ «ការកើនឡើង​តម្លៃមាស​គឺពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម ជាពិ​សេស​​​គឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិត​ផល​ដែល​នាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារចុះ​ថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង»។

លោក ឡុង សំណាងអះអាងថា ប្រសិនបើសហរដ្ឋអាមេរិក មិនទាន់មានលំនឹងសេដ្ឋកិច្ចក្នុងការដឹក​នាំ​ពិភពលោក ឬពាណិជ្ជកម្មរវាងប្រទេស នឹងប្រទេស តម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ជាង ៤០០០ ដុល្លារ ក្នុងមួយតម្លឹង។

អាជីវករលក់មាសនៅផ្សារធំថ្មី ប្រាប់ថា ហាងឆេងមាសហក់ឡើងខ្ពស់ សកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ដោយសារទំនុកចិត្តអតិថិជន។ យោងតាមអាជីវករ ការកើនឡើងឆាប់រហ័សនេះ ពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម