សេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានក្នុងអត្រា ៦,៥% ក្នុងរយៈពេលខ្លី និងមធ្យម
រាជរដ្ឋាភិបាលកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខកំណើនសេដ្ឋកិច្ចកម្ពុជាអាចមានលទ្ធភាពសម្រេចបានក្នុងរង្វង់ ៦,៥% ជាមធ្យមប្រចាំឆ្នាំ ដែលជំរុញដោយការនាំចេញ ដូចជាវិស័យកាត់ដេរ កម្មន្តសាល ទេសចរណ៍ និងកសិកម្ម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ថា កំណើនសេដ្ឋកិច្ចនេះ នឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយនៅក្នុងការពង្រឹងការអនុវត្តគោលនយោបាយកែទម្រង់គន្លឹះៗ។
សម្តេចធិបតី បន្ថែមថា កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៥% នៅក្នុងទស្សវត្សរ៍ខាងមុខ ក្នុងករណីដែលមានការរៀបចំគោលនយោបាយជាក់លាក់ចំៗ និងជាក់ស្ដែងនិយម អមជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធិភាព។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី បើទោះបីជាសេដ្ឋកិច្ចកម្ពុជាបានវិលទៅរកកំណើនសក្ដានុពលក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ បានបន្សល់ស្លាកស្នាម និងបន្ទុចបង្អាក់ ដល់ល្បឿននៃការអភិវឌ្ឍន៍របស់សង្គមជាតិ។
ម្យ៉ាងទៀត សេដ្ឋកិច្ចសកល និងតំបន់ នៅបន្តស្ថិតនៅអន្តរកាលពហុវិបត្តិ ក្នុងន័យថា វិបត្តិមួយមិនទាន់ចប់ផងវិបត្តិមួយទៀតបានកើតឡើង, សង្គ្រាមមួយមិនទាន់បិទបញ្ចប់ផង សង្គ្រាមមួយទៀតបានកើតឡើង ក្នុងនោះហានិភ័យ និងភាពមិនប្រាកដប្រជាកើតមានឡើងកាន់តែច្រើនឡើងៗរួមមាន ទី១ ការកើនឡើងនូវគោលនយោបាយគាំពាសង្គម និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែកើតមាន។ ទី២ ភាពតានតឹងនៃកត្តាភូមិស្ត្រសេដ្ឋកិច្ច ដែលអាចបន្ទុចបង្អាក់ដល់ចង្វាក់ផ្គត់ផ្គង់សាកល និងនាំដល់ការកើនឡើងនៃថ្លៃទំនិញជាអន្តរជាតិ។ ទី៣ ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទី៤ ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
សម្ដេចធិបតីអះអាងថា អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនឹងបង្ករជាកម្មវិបាកទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងផ្ទាល់ និងប្រយោដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ៊។
កាលពីចុងខែមករា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤កន្លងមកនេះសម្រេចបានសម្រេចបានក្នុងអត្រា៥,៥ ភាគរយនៅឆ្នាំ ២០២៤ និងកើនដល់ ៥,៨ ភាគរយនៅឆ្នាំ២០២៥ ខណៈអតិផរណានឹងកើនឡើងពី ០,៥ ភាគរយនៅឆ្នាំ ២០២៤ ដល់ ២ ភាគរយនៅឆ្នាំ ២០២៥។
IMF ថា ៖«សេដ្ឋកិច្ចកម្ពុជាបានបន្តស្ទុះងើបឡើងវិញ បើទោះបីជាមានល្បឿនតិចតួចក៏ដោយ។ យើងព្យាករណ៍ថាកំណើនសេដ្ឋកិច្ច(GDP) ពិតប្រាកដសម្រេចបានក្នុងអត្រា៥,៥ ភាគរយនៅឆ្នាំ ២០២៤ និងកើនដល់ ៥,៨ ភាគរយនៅឆ្នាំ២០២៥ ខណៈអតិផរណានឹងកើនឡើងពី ០,៥ ភាគរយនៅឆ្នាំ ២០២៤ ដល់ ២ ភាគរយនៅឆ្នាំ ២០២៥»។
ទោះជាយ៉ាងណាក៏ដោយ IMF ថា៖«ហានិភ័យចំពោះទស្សនវិស័យនេះមានទំនោរធ្លាក់ចុះដោយសារតែពីកត្តាខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក រួមទាំងពីការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងភាពទន់ខ្សោយបន្តនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


