សេដ្ឋកិច្ច
តម្លៃហាងឆេងមាស បន្តហក់ឡើងសាជាថ្មី
ហាងឆេងមាសនៅក្នុងសប្ដាហ៍នេះ បានហក់ឡើងទៅតម្លៃខ្ពស់សាជាថ្មី ដោយជួញដូរក្នុងតម្លៃ ២៩៤០ ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៥៤២ ដុល្លារក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា ស្របពេលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចកាន់តែតានតឹង។

នៅតាមបណ្ដាហាងនានានៅរាជធានីភ្នពេញលក់ចេញក្នុងតម្លៃ ៣៥៥ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា ដោយសារការដាក់សម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ទៅលើបណ្ដាប្រទេសមួយចំនួន បានធ្វើឱ្យតម្លៃមាសនៅតែមាននិន្នាកាកើនឡើង។
លោក ឡុង សំណាង យល់ឃើញថា៖ «ការកើនឡើងតម្លៃមាសគឺពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសគឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិតផលដែលនាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារចុះថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង»។

លោក ឡុង សំណាងអះអាងថា ប្រសិនបើសហរដ្ឋអាមេរិក មិនទាន់មានលំនឹងសេដ្ឋកិច្ចក្នុងការដឹកនាំពិភពលោក ឬពាណិជ្ជកម្មរវាងប្រទេស នឹងប្រទេស តម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ជាង ៤០០០ ដុល្លារ ក្នុងមួយតម្លឹង។
អាជីវករលក់មាសនៅផ្សារធំថ្មី បានបញ្ជាក់ឱ្យដឹងថា ហាងឆេងមាសហក់ឡើងខ្ពស់ សកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ដោយសារទំនុកចិត្តអតិថិជន។ យោងតាមអាជីវករ ការកើនឡើងឆាប់រហ័សនេះ ពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


