សេដ្ឋកិច្ច
តម្លៃមាសហក់ឡើងវិញជិត ៤០០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសហក់ឡើងវិញដល់ជិត ៤ ពាន់ដុល្លារ (៣ ៨២៧) ក្នុងមួយតម្លឹង នៅប្រទេសកម្ពុជា ជំរុញដោយសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ថា នៅពេលដែលតម្លៃហាងឆេងមាសបានធ្លាក់ចុះនៅតម្លៃទាប វិនិយោគិនធំៗ និងធនាគារឯកជនធំៗចាប់ផ្ដើមទិញវិញ ខណៈសន្ទុះនៃការបញ្ជាទិញបានកើនឡើងខ្ពស់នៅរយៈពេលប៉ុន្មានថ្ងៃនេះ ដែលរុញច្រានដោយសម្ពាធពន្ធឆ្លើយឆ្លងគ្នាទៅវិញទៅមករវាងប្រទេសចិន និងអាមេរិក ធ្វើឱ្យសម្ពាធនៃប្រាក់ដុល្លារធ្លាក់ចុះ ខណៈតម្លៃពន្ធប៉ះពាល់ទៅដល់ពាណិជ្ជកម្ម ឬសេដ្ឋកិច្ច ធ្វើឱ្យតម្លៃហាងឆេងមាសហក់ឡើង។
លោក ឡុង សំណាង យល់ឃើញថា៖ «ប្រសិនបើសហរដ្ឋអាមេរិក ដាក់សម្ពាធពន្ធទៅវិញទៅមកជាមួយបណ្ដាប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចទាប ឬក៏ឱនភាពពាណិជ្ជកម្មជាមួយអាមេរិក វានៅតូច មិនសូវមានផលប៉ះពាល់ទៅដល់ ហាងឆេងមាស ឬសេដ្ឋកិច្ចលើពិភពលោកទេ ប៉ុន្តែបើសិនជាសម្ពាធពន្ធ ឬក៏ការឌឺដងសងសឹកគ្នាទៅវិញទៅមករវាងអាមេរិក និងប្រទេសចិន អាហ្នឹងជាបញ្ហាធំមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកអាចគាំងស្ទះ ឬក៏សេដ្ឋកិច្ចថមថយខ្លាំង ដែលរុញច្រានឱ្យប្រាក់ដុល្លារថយដែរ ហើយបណ្ដាវិនិយគិនធំៗ ឬធនាគារឯកជនធំៗគេតែងតែមើលឃើញប្រទេសពីរហ្នឹង ប្រសិនបើប្រទេសពីរហ្នឹងមានបញ្ហាមិនល្អនឹងគ្នាទំនុកចិត្តនិងការវិនិយោគគេនឹងដើរទៅតាមហ្នឹងហើយ»។

តម្លៃហាងឆេងមាសបន្តកើនឡើងដល់ ៣ ១៧៧ ដុល្លារក្នុងមួយអោននៅទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៨២៧ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។ សម្រាប់ហាងឆេងនៅរាជធានីភ្នំពេញ តាមបណ្ដាហាងនានានៅថ្ងៃទី ១១ ខែមេសា នេះ លក់ចេញក្នុងតម្លៃ ៣៨៦ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


