សេដ្ឋកិច្ច
អ្នកជំនាញអះអាង តម្លៃហាងឆេងមាសមាននិន្នាការធ្លាក់ចុះ
តម្លៃហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ មានតម្លៃ ៤០៥ ដុល្លារ ក្នុងមួយជី ខណៈអ្នកជំនាញអះអាងថា មាសមាននិន្នាការធ្លាក់ចុះ បន្ទាប់ពីអាមេរិកបន្ទន់ជំហរដាក់ចិន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្នមិនទាន់មានព័ត៌មានណាមួយដែលរុញច្រានឱ្យតម្លៃមាសប្រែប្រួលខ្លាំងនោះទេ បន្ទាប់ពីបញ្ចប់ពាក្យសម្ដីរបស់លោក ដូ ណាល់ត្រាំ ដែលរិះគន់លើលោក Powell ប្រធានធនាគារកណ្ដាលអាមេរិក និងការបន្ទន់ជំហររបស់លោក ត្រាំជាមួយចិន ព្រមទាំងព័ត៌មានបទឈប់បាញ់មួយចំនួន។
លោក ឡុង សំណាង បន្ថែមថា ព័ត៌មានខាងលើ សុទ្ធតែគាំទ្រឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះក្រោម ៤ ពាន់ដុល្លារ (៣៩៣៨) ក្នុងមួយតម្លឹង។

លោក ឡុង សំណាង បន្ថែមថា៖ «រាល់ថ្ងៃនេះ ឱ្យតែលោក ដូណាល់ ត្រាំ និយាយ ឬធ្វើសកម្មភាពអ្វីមួយ សុទ្ធតែជះឥទ្ធិពលដល់តម្លៃហាងឆេងមាសទាំងអស់ ព្រោះដោយសារវាពាក់ព័ន្ធជាមួយសេដ្ឋកិច្ចអាមេរិក ពាក់ព័ន្ធប្រាក់ដុល្លារអាមេរិក ហើយតម្លៃហាងនៅលើទីផ្សារអន្តរជាតិ គឺបានផ្គូរផ្គងជាមួយប្រាក់ដុល្លារ ដូច្នេះ នៅពេលដែលគាត់និយាយអ្វីមួយដែលជះឥទ្ធិពលទៅដល់សេដ្ឋកិច្ច ឬលុយរបស់គាត់ បើឥទ្ធិពលហ្នឹងល្អសម្រាប់អាមេរិក ឬលុយដុល្លារ តម្លៃហាងឆេងមាសនឹងបន្តធ្លាក់ទៀត ប៉ុន្តែបើសិនបើគាត់និយាយទៅអាចប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ឬសេដ្ឋកិច្ចពិភពលោក ឬវិនិយោគិនធំៗ នឹងធ្វើឱ្យមាសកើនឡើង ព្រោះវាជះឥទ្ធិពលដល់លុយដុល្លារ»។
បើតាមលោក ឡុង សំណាង គោលដៅទៅខាងមុខ ដុល្លារនឹងធ្លាក់ថ្លៃ ដោយសារតែគ្រោងនឹងកាត់អត្រាការប្រាក់ពីលោក ដូណាល់ ត្រាំ ព្រោះអ្នកដែលគិតពីសេដ្ឋកិច្ច ភាគច្រើនគេមិនឱ្យប្រាក់ដុល្លារក្នុងប្រទេសគេថ្លៃទេ ដើម្បីបង្កើនការនាំចេញ។
មាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាពពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងហិរញ្ញវត្ថុ បានកើនឡើងច្រើនជាង ២៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយការទិញរបស់បណ្ដាធនាគារកណ្តាល ការភ័យខ្លាចសង្គ្រាមពន្ធ និងតម្រូវការវិនិយោគខ្លាំង៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


